ផ្ទុះព័ត៌មានថាស្ងាត់ៗ ពេជ្រ សោភា មានកូនស្រីពេញក្រមុំស្តូក ស្រាប់តែនាងតបវិញថា...

//s9.kh1.co/6f/6f2bd5845cd28ce86b4740804fb75fe9fa3ec017.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ផ្ទុះការភ្ញាក់ផ្អើល! មហាជននាំគ្នាច្រឡំថា ក្មេងស្រីរូបនេះ ជាកូនស្រីពេជ្រសោភា

រាជធានីភ្នំពេញ៖ មហាជនស្គាល់រួចមកហើយតារាចម្រៀងផលិតកម្មហង្សមាស ពេជ្រ សោភា ដែលកាលពីថ្មីៗនេះ អ្នកប្រើប្រាស់នៅលើបណ្តាញសង្គម ហាក់ងឿងឆ្ងល់ជាខ្លាំង ក្រោយពីលេចព័ត៍មានមានក្មេងស្រីមួយរូបមាន គណនីហ្វេសប៊ុក ឈ្មោះថា Libra មានមុខមាត់ដូចគ្នាបេះបិតជាមួយ តារាចម្រៀង ពេជ្រ សោភា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ក៏មានព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយចោទជាសំនួរថា ជាកូនស្រី តារាចម្រៀងពេជ្រ សោភា ពិតមែនឬយ៉ាងណា។ ចំពោះរឿងរ៉ាវនេះ បាននាំឱ្យមហាជនជាច្រើន ក៏ដូចជា អ្នកប្រើប្រាស់បណ្តាញសង្គម ផ្ទុះចាប់អារម្មណ៍ និងចោទសួរថាតើជាកូនស្រីបង្កើតមែនដែរឬទេ។

ដោយឡែក បើតាមការបញ្ជាក់ពីតារាចម្រៀង ពេជ្រ សោភា បានត្រឹមបញ្ជាក់បន្សល់នូវភាពសង្ស័យចង់ដឹងលឺនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖

គេថាគាត់កូនខ្ញុំ សំណាងដែរចឹងមានកូនធំស្រាប់ ចង់ដឹងឆាតសួរណា និយាយមួយចុះមុខដូចគ្នាម៉ង ខ្ញុំនៅកូនពៅមួយទៀតចាំផុសតាមក្រោយ លក់កូនបងឱ្យដាច់សិន រស់តាមបេះដូងរីករាយ។

ពេជ្រ សោភា

ក្នុងនោះដែរ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដែលមានមន្ទិលសង្ស័យ ក៏ចូលទៅសួរដោយផ្ទាល់ដល់ម្ចាស់ហ្វេសប៊ុក ឈ្មោះថា Libra ដោយខាងកញ្ញារូបនេះ បានឆ្លើយតបនៅក្នុង Story ថា ជាក្មួយតារាចម្រៀងពេជ្រ សោភានោះទេ៕

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
https://s9.kh1.co/__image/w=650,h=650,q=100/ef/ef6002cfebaaa5f36974ab0df536c5f3dc32466b.jpg
កញ្ញា​ Libra
កញ្ញា​ Libra
កញ្ញា​ Libra
កញ្ញា​ Libra
កញ្ញា​ Libra
កញ្ញា​ Libra
គ្រួសារ តារាចម្រៀង ពេជ្រ សោភា
គ្រួសារ តារាចម្រៀង ពេជ្រ សោភា
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T