អាណិតមែន ក្រោយឃើញឃ្លីបដែល IU ត្រូវអ្នកគាំទ្រចោលដបទឹកត្រូវមុខ (មានវីដេអូ)

//s9.kh1.co/d7/d71cfa8caa991860191046a58797b15a25d7e7ed.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

វីដេអូឃ្លីបរបស់ IU ដែលត្រូវបានអ្នកគាំទ្រ ចោលដបទឹកកំពុងទទួលបានការចាប់អារម្មណ៍ម្តងទៀត

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ២៦ ខែកក្កដា នេះឃ្លីបមួយបានចាប់ផ្តើមផ្សព្វផ្សាយ នៅលើគេហទំព័រសហគមន៍តាមអ៊ីនធើណែតក្រោមចំណងជើងថា “IU ត្រូវគេវាយដោយដបទឹក” ដែលវីដេអូនោះបានថតកាលពី ៦ ឆ្នាំមុន នៅការប្រគុំតន្រ្តីរបស់ IU នៅទីក្រុងសៀងហៃ ប្រទេសចិនក្នុងឆ្នាំ ២០១៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
IU
IU

ក្នុងពេលនោះ ពេលដែល IU ច្រៀងចប់ នាងបានស្រេកទឹកយ៉ាងខ្លាំង និងបានស្នើសុំទឹក ពីបុគ្គលិកក្នុងការប្រគំតន្ត្រីរបស់នាង ដោយ IU បាននិយាយថា ៖

ខ្ញុំស្រេកទឹកសូម មេត្តាផ្តល់ទឹកឱ្យខ្ញុំផង។

IU

ទោះយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់នឹកស្មានដល់ទេថា មានដបទឹកពីទស្សនិកជន បានបោះវាទៅលើមុខរបស់នាង ទោះបីជា IU ពិតជាភ្ញាក់ផ្អើល និងឈឺចាប់ក៏ដោយ ក៏នាងបាននិយាយថា ៖

មិនអីទេ ខ្ញុំពិតជាមិនអីទេ នេះគ្រាន់តែជាស្ថានភាពគួរឱ្យអស់សំណើចប៉ុណ្ណោះ។

IU
IU
IU

ទន្ទឹនឹងនេះ អ្នកនិយមលេងអ៊ីនធើណែតបាននាំគ្នាបញ្ចេញមតិថា ៖  

នាងមានសុជីវធម៌មែន។

 អ្នកនិយមលេងអ៊ីនធើណែត

បុគ្គលិក គួរតែយកទឹកឱ្យនាង។

 អ្នកនិយមលេងអ៊ីនធើណែត

នោះវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។

 អ្នកនិយមលេងអ៊ីនធើណែត

ជ្រាបកាន់តែច្បាស់ សូមទស្សនាឃ្លីបខាងក្រោម ៖

IU

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះឃ្លីបនេះ?

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T