ឈុតតំណាងជាតិ​ បេក្ខនារីលំដាប់កំពូលទាំង៥​ ក្នុងកម្មវិធី Miss Wisdom កម្ពុជា មេីលទៅស្អាតៗណាស់​

//s9.kh1.co/c3/c368e9052d6143af48133219c78311bbe054faed.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បេក្ខនារីកម្មវិធី គ្រប់ឈុតនីមួយៗ Miss Wisdom ទាំង ៥នាក់នេះ ពិតជាស្អាតណាស់ ពិសេសឈុតតំណាងជាតិដែលគេបានគ្រងនេះ គឺត្រូវបានច្នៃចេញមក មានភាពទាក់ទាញខ្លាំង ទើបធ្វើឲ្យគ្រប់គ្នាឃើញហើយពោលពាក្យសរសើរសឹងគ្រប់គ្នា៕

ភ្នំពេញ៖ ថ្មីៗនេះ កម្មវិធីប្រគួតបវរកញ្ញាឯកឆ្លាតវ័យនៅកម្ពុជាឆ្នាំ ២០២១ (Miss Wisdom Cambodia) បានដំណើរការកម្មវិធី ជម្រុះបេក្ខភាពរហូតដល់ពេលនេះ នៅសល់ត្រឹមតែ ៥នាក់ចុងក្រោយប៉ុណ្ណោះ។ ដែលបេក្ខនារីទាំងនោះ គឺមកពី ៥រាជធានីខេត្ត ហើយពួកគេក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រគួតនៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នៅវេលាម៉ោង ៧:១០នាទីយប់ឆាប់ៗនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកមកមើលពីបេក្ខភាពដែលជាប់ដល់វគ្គផ្ដាច់ព្រ័ត្រទាំង ៥នាក់វិញនេះ យើងឃើញថា ពួកគេម្នាក់ៗ សុទ្ធសឹងតែមានសមត្ថភាព ទេពកោសល្យចំណេះដឹងល្អៗ ពិសេសរូបសម្រស់ក៏ស្រស់សោភាមិនចាញ់គ្នាប៉ុន្មាននោះដែរ។

ជាពិសេស អ្វីដែលមហាជនកំពុងមានការចាប់អារម្មណ៍ច្រើននោះ គឺឈុតតំណាងជាតិដែលពួកគេបានគ្រងផ្ទាល់តែម្ដង។ ដោយក្នុងនោះយើងឃើញថា គ្រប់ឈុតនីមួយៗ គឺត្រូវបានរៀបចំ និងច្នៃចេញមក មានភាពទាក់ទាញខ្លាំង ធ្វើឡើងតាមទម្រង់បុរាណ ដែលមានការរចនាគ្រឿងតុបតែងយ៉ាងប្រណីតៗ ហើយឈុតទាំង៥នេះ ក៏សុទ្ធតែមានអត្ថន័យល្អៗផងដែរ ទើបធ្វើឲ្យគ្រប់គ្នាឃើញហើយពោលពាក្យសរសើរសឹងគ្រប់គ្នា៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ហុក សារិតុលា តំណាង ខេត្តបាត់ដំបង
ហុក សារិតុលា តំណាង ខេត្តបាត់ដំបង
ឆាង រ៉ូហ្សា តំណាងខេត្តកំពង់ចាម
ឆាង រ៉ូហ្សា តំណាងខេត្តកំពង់ចាម
សឿង វិចារិកា តំណាងខេត្ត កំពង់ស្ពឺ
សឿង វិចារិកា តំណាងខេត្ត កំពង់ស្ពឺ
យន់ ណាវី តំណាង ភ្នំពេញ
យន់ ណាវី តំណាង ភ្នំពេញ
ជិន នារីរដ្ឋ តំណាងខេត្ត តាកែវ
ជិន នារីរដ្ឋ តំណាងខេត្ត តាកែវ

រូបភាពពី៖ Miss_Cambodiafan

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T