ភ្នំពេញ៖ ថ្មីៗនេះ កម្មវិធីប្រគួតបវរកញ្ញាឯកឆ្លាតវ័យនៅកម្ពុជាឆ្នាំ ២០២១ (Miss Wisdom Cambodia) បានដំណើរការកម្មវិធី ជម្រុះបេក្ខភាពរហូតដល់ពេលនេះ នៅសល់ត្រឹមតែ ៥នាក់ចុងក្រោយប៉ុណ្ណោះ។ ដែលបេក្ខនារីទាំងនោះ គឺមកពី ៥រាជធានីខេត្ត ហើយពួកគេក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រគួតនៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នៅវេលាម៉ោង ៧:១០នាទីយប់ឆាប់ៗនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើក្រឡេកមកមើលពីបេក្ខភាពដែលជាប់ដល់វគ្គផ្ដាច់ព្រ័ត្រទាំង ៥នាក់វិញនេះ យើងឃើញថា ពួកគេម្នាក់ៗ សុទ្ធសឹងតែមានសមត្ថភាព ទេពកោសល្យចំណេះដឹងល្អៗ ពិសេសរូបសម្រស់ក៏ស្រស់សោភាមិនចាញ់គ្នាប៉ុន្មាននោះដែរ។
ជាពិសេស អ្វីដែលមហាជនកំពុងមានការចាប់អារម្មណ៍ច្រើននោះ គឺឈុតតំណាងជាតិដែលពួកគេបានគ្រងផ្ទាល់តែម្ដង។ ដោយក្នុងនោះយើងឃើញថា គ្រប់ឈុតនីមួយៗ គឺត្រូវបានរៀបចំ និងច្នៃចេញមក មានភាពទាក់ទាញខ្លាំង ធ្វើឡើងតាមទម្រង់បុរាណ ដែលមានការរចនាគ្រឿងតុបតែងយ៉ាងប្រណីតៗ ហើយឈុតទាំង៥នេះ ក៏សុទ្ធតែមានអត្ថន័យល្អៗផងដែរ ទើបធ្វើឲ្យគ្រប់គ្នាឃើញហើយពោលពាក្យសរសើរសឹងគ្រប់គ្នា៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
រូបភាពពី៖ Miss_Cambodiafan