ព្រឹត្តិការណ៍សិល្បៈច្នៃប្រឌិតតាមប្រព័ន្ធឌីជីថលរបស់ កម្ពុអ៊ែរ៉ា នឹងមកដល់ក្នុងពេលឆាប់ៗនេះហើយ!

//s9.kh1.co/59/59f2166ffed0f94d689b8c4f46155d1ba914088e.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សម្រាប់លោកអ្នក ដែលចូលចិត្តនូវសិល្បៈគំនូរច្នៃប្រឌិតទាំងបែបឌីជីថលក៏ដូចជាគំនូរលើជញ្ជាំង ច្បាស់ជាសប្បាយចិត្តជាមិនខាននោះទេ

ភ្នំពេញ៖ សម្រាប់លោកអ្នក ដែលចូលចិត្តនូវសិល្បៈគំនូរច្នៃប្រឌិតទាំងបែបឌីជីថលក៏ដូចជាគំនូរលើជញ្ជាំង ច្បាស់ជាសប្បាយចិត្តជាមិនខាននោះទេ ព្រោះកម្ពុអ៊ែរ៉ា ដែលជាមជ្ឍមណ្ឌលសិល្បៈច្នៃប្រឌិតតាមប្រព័ន្ធឌីជីថល នឹងដំណើរការព្រឹត្តិការណ៍របស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្ពុអ៊ែរ៉ា
កម្ពុអ៊ែរ៉ា

កម្ពុអ៊ែរ៉ា ត្រូវបានបង្កើតឡើងសម្រាប់យុវជនខ្មែរ ក៏ដូចជាសិល្បករវ័យក្មេង ដើម្បីស្វែងយល់ពីសម្បត្តិបេតិកភណ្ឌ និងកេរ្តិ៍តំណែលជាតិ ក្នុងការបង្កើនគំនិតចែករំលែក និងបញ្ចេញស្នាដៃច្នៃប្រឌិតរបស់ពួកគេរៀងៗខ្លួន។ លើសពីនេះ កម្ពុអ៊ែរ៉ា ក៏បង្កើតឡើងក្នុងគោលបំណងកសាងសហគមន៍សិល្បករ អ្នកដឹកនាំ និងចលនាជម្រុញការផ្លាស់ប្តូរ ក្នុងនាមជាអត្តសញ្ញាណជាតិខ្មែរតែមួយ ដែល ស្រលាញ់និងការពារមាតុភូមិ និងធ្វើការរួមគ្នាដើម្បីកសាងអនាគតភ្លឺស្វាងរបស់ប្រទេសកម្ពុជា។ ហើយព្រឹត្តិការណ៍សិល្បៈនេះដែរ នឹងត្រូវបានរៀបចំនៅ ឌឹហ្វេកតូរី ភ្នំពេញ ដោយមានការចូលរួមដោយសិល្បករ៤រូប មានដូចជា លោក ​FONKi លោក Davido លោក Kakada Yi និងកញ្ញា Elyna ដែលពួកគាត់គឺជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់កម្ពុអ៊ែរ៉ាតែម្តង។

អ្វីដែលពិសេសជាងនេះទៅទៀត សិល្បករទាំង៤រូបនេះ នឹងមានការតាំងបង្ហាញផ្ទាំងគំនូរ ដែលពួកគាត់បានបង្កើតឡើងដោយចាប់យកស្មារតីរួមរបស់កម្ពុអ៊ែរ៉ា ក្រោមប្រធានបទ “ជញ្ជាំងនៃក្តីសង្ឃឹម” ដែលជាការតាំងពិព័រណ៍បង្ហាញពី ក្តីសង្ឃឹមនិងសុបិនសម្រាប់អនាគតនៃប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ ក៏មានកម្មវិធីពិសេសៗបន្ថែមទៀតដូចជា ការរាំ សម្តែង និងសកម្មភាពសិល្បៈផ្សេងៗជាច្រើនទៀតផងដែរ។

បន្ថែមពីលើនេះ ព្រឹត្តិការណ៍របស់កម្ពុអ៊ែរ៉ានេះផងដែរ ក៏មាន បំណងបំផុសគំនិតច្នៃប្រឌិតដល់សិល្បករ អ្នកសម្តែង អ្នករចនា និងសកម្មជននានា ឲ្យប្រើប្រាស់គំនិតរចនាបែបវប្បធម៌ប្រពៃណីខ្មែរ មករួមបញ្ចូលនិង សិល្បៈសហសម័យ ដែលនឹងលើកយកមកបង្ហាញ និងលើកតំម្កើនមរតកខ្មែរ តាមរយៈមាតិការរបស់កម្ពុអ៊ែរ៉ាដែលផ្សព្វផ្សាយតាមរយៈប្រពន្ធបណ្តាញសង្គមផ្ទាល់តែម្តង។ ហើយវេទិការរបស់កម្ពុអ៊ែរ៉ាផងដែរ គឺស្ថិតនៅចំណុចប្រសព្វរវាងការច្នៃប្រឌិត និងការផ្លាស់ប្តូរនិងចែករលែក គំនិតថ្មីៗក្នុងចំនោមយុវជនជំនាន់ក្រោយ ធ្វើយ៉ាងណា ឲ្យប្រទេសកម្ពុជា ត្រួសត្រាយផ្លូវឆ្ពោះទៅរកអនាគតភ្លឺស្វាងនិងប្រសើរជាងមុន។

គួររម្លឹកបន្ថែមថា ដំណើរការរបស់កម្ពុអ៊ែរ៉ា ក្នុងព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅ ឌឹហ្វេកតរូរី ភ្នំពេញ ដែលមានសិល្បៈករខ្មែរវ័យក្មេង៤រូប នឹងចែករំលែកផ្ទាំងគំនូរដែលពួកគាត់បានរចនាឡើងជាពិសេសសម្រាប់យុទ្ធនាការ ដោយផ្តោតលើតម្លៃគំនិតផ្សេងៗគ្នា។ ហើយសម្រាប់អ្នកចូលរួម លោកអ្នកក៏អាចស្វែងរកសំលេងរបស់ខ្លួន តាមរយៈការសួរសំនួរថ្មីៗ ដើម្បីស្វែងរកដំណោះស្រាយផ្សេងៗផងដែរ។

សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងការបរិច្ឆេទរបស់ព្រឹត្តិការណ៍ មិនទាន់បានបញ្ជាក់នៅឡើយនោះទេ ក៏ប៉ុន្តែលោកអ្នកអាចធ្វើការរង់ចាំ និងតាមដានព័ត៌មានបន្ថែម តាមរយៈទំព័របណ្តាញសង្គមផ្លូវការរបស់កម្ពុអ៊ែរ៉ា ដោយមានការផ្សព្វផ្សាយជាច្រើនទាក់ទងនឹងរូបភាព វីដេអូ ក៏ដូចជាសកម្មភាពនៅពីក្រោយការគូគំនូរ។ សូមចុចលើតំណរនេះ https://bit.ly/3zA3ezw ដើម្បីចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់កម្ពុអ៊ែរ៉ា

លោក ​FONKi
លោក ​FONKi
លោក Kakada Yi
លោក Kakada Yi
កញ្ញា Elyna
កញ្ញា Elyna
លោក Davido
លោក Davido
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T