អត់ខ្វល់ Rosé ងើបពីគេងចូលក្នុងកាមេរ៉ា ទាំងគ្មាន Make up បង្ហាញសម្រស់ពិតៗតែម្តង! (មានវីដេអូ)

//s9.kh1.co/6a/6a78ad3a02a0a5019e80cc0aa32cb76fce491720.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

Rosé សមាជិកក្រុម BLACKPINK បង្ហាញភាពជឿជាក់ជាមួយនឹងសម្រស់របស់នាង ដោយការចូលក្នុងកាមេរ៉ាទាំងគ្មានការ Make up ក្នុងកម្មវិធី Sea of Hope!

កូរ៉េខាងត្បូង ៖ ប្រាកដណាស់ថា ក្នុងឧស្សាហកម្ម Kpop តារាៗជាច្រើនមានសម្រស់ស្រស់ស្អាត និងសង្ហាៗ ព្រមជាមួយនឹងសមត្ថភាពរៀងៗខ្លួន តែក៏នៅតែមានអ្នកខ្លះអាចនឹងស្រស់ស្អាតដោយសារតែការបន្ថែមការ Make up ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ថ្មីៗនេះ Rosé បានក្លាយទៅជាភ្ញៀវពិសេសដំបូងគេ នៃកម្មវិធី Sea of Hope ហើយនាងបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការសម្តែងដ៏អស្ចារ្យរបស់នាងសូម្បីតែ John Mayer ខណៈពេលដែលជំនាញរបស់នាង ក្នុងនាមជាអ្នកសិល្បៈត្រូវបានគេទទួលស្គាល់ នៅទូទាំងពិភពលោក។

Rosé
Rosé

ទន្ទឹមនឹងនេះ កាលពិម្សិលមិញនេះ Rosé បានបង្ហាញសម្រស់ធម្មជាតិរបស់នាង ដែលគ្មានការ​ Make up នៅពេលដែលនាងភ្ញាក់ពីគេង និងបម្រុងមកជួយធ្វើអាហារខ្លះនៅក្នុងផ្ទះបាយ ក្នុងវគ្គទី ៥ នៃកម្មវិធី។ តាមរយៈរូបភាពនេះ បង្ហាញថា Rosé គឺពិតជាស្រស់ស្អាតតាមបែបធម្មជាតិ ទោះជាតារាស្រីរូបនេះ មានឬគ្មានការ Make up ក៏ដោយ៕

ចង់ដឹងថាសម្រស់របស់ Rosé ស្រស់ស្អាតយ៉ាងណា សូមទស្សនារូបភាព និងវីដេអូខាងក្រោម ៖

Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé

ប្រភព : BlackPink Official_fanpage

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T