សម្រស់ Yang Mi ក្នុងឈុតស ទាក់ទាញអារម្មណ៍ខ្លាំងជាមួយនឹងរូបរាងដ៏ស្លីមស្អាត

//s9.kh1.co/17/17b7ca6cbdd55e1cc482ed290697a0ffac8790f7.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

នៅតែជាកំពូលសម្រស់នៅក្នុងសង្គមសិល្បៈចិន ចំពោះតារាស្រី Yang Mi ក្រោយពីបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតពណ៌ស បង្ហាញពីរូបរាងដ៏ទាក់ទាញបែបនេះ

ចិន៖ កាលពីល្ងាចថ្ងៃទី ២៧ ខែកក្កដា តារាសម្ដែងស្រី Yang Mi បានទទួលការអញ្ជើញឲ្យចូលរួមព្រឹត្តិការណ៍ឃោសនាម៉ាកយីហោមួយ នៅសៀងហៃ ដែលការចូលរួមរបស់នាង បានផ្ទុះការចាប់អារម្មណ៍សាជាថ្មីម្ដងទៀត ជាមួយនឹងការតែងខ្លួនដ៏អស្ចារ្យតារាស្រីរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ តារាស្រី Yang Mi បានជ្រើសរើសស្លៀកសម្លៀកបំពាក់ ពណ៌ស ដែលមានការរចនាម៉ូតដ៏កាចសាហាវ ព្រោះមិនត្រឹមតែជារ៉ូបបែបរឹបរាងតែប៉ុណ្ណោះទេ នៅក្នុងឈុតមួយនេះ បង្ហាញឲ្យឃើញពីចង្កះតូចច្រឡឹង ព្រមទាំងសំពត់ខាងក្រោមឆែកចេញសាច់ភ្លៅដ៏ទាក់ទាញ ថែមទៀត។  

លើសពីនេះទៀត ខាងស្ទូឌីយោរបស់តារាស្រីរូបនេះ បានបន្តបញ្ចេញរូបភាពមុនពេលចូលរួមកម្មវិធី ដែលបានបង្ហាញពីសម្រស់និងរូបរាងស្អាតឥតខ្ចោះរបស់នាង សាកសមជាកំពូលសម្រស់នៅក្នុងសង្គមសិល្បៈចិន ព្រមទាំងទទួលបានការសរសើរមិនដាច់ពីមាត់ពីអ្នកទស្សនាជាច្រើន ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖​

Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T