លេចរូបរាងហើយ! ប្រាថ្នាចុងក្រោយ លោកតា គង់ ណៃ សង់ជិតរួចរាល់ហើយ សរុបទឹកប្រាក់…

//s9.kh1.co/97/9758cfebc595410b0efec402e224f512b36548f9.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ពិតជា ទទួលបានកុសលបុណ្យហូរហៀមែន ចេតិយបំណងប្រាថ្នា របស់លោកតា គង់ ណៃ សង់ជិតរួចរាល់ សរុបទឹកប្រាក់២ម៉ឺនដុល្លារ

រាជធានីភ្នំពេញ ៖ ដូចដែរស្គាល់រួចមកហើយ ថា លោកតា គង់ ណៃ ជាសម្បត្តិមនុស្សរស់ ដែលមានជំនាញលេង ចាប៉ីដងវែង ដែលមហាជន មានការផ្ទុះការគោរព និងកោតសរសើរពី សមត្ថភាពរបស់លោកតាជាខ្លាំង ជាមួយគ្នានេះ ក្រោយពី បានច្រៀងបទរួមជាមួយ តារារ៉េប វណ្ណដា រួចមក កេរ្ត៍ឈ្មោះលោកតា ហាក់ត្រូវបាន យុវវ័យស្រទាប់ក្រោយៗ បានស្គាល់ស្ទើរគ្រប់ៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ លោកតា បានសំណូមពរសុំឲ្យ អ្នកឧកញ៉ា នឹម វណ្ណៈ កូនស្រី លោកជំទាវ ហ៊ុន ស៊ីណាត និងស្វាមី បំពេញក្តីស្រមៃចុងក្រោយ ខណៈពេល អ្នកឧកញ៉ា បានសួរលោកតាថា <តើក្តីស្រមៃ ចុងក្រោយរបស់លោកតា ជាអ្វី?> ស្រាប់តែលោកតា សំណូមពរសុំចេតិយមួយ គួរសមសម្រាប់ដាក់ធាតុពេលស្លាប់ទៅ។

យ៉ាងណាក្តី មកទល់នឹងពេលនេះ ចេតិយនេះមិនទាន់រួចរាល់១០០%នៅឡើយ តែក៏បាន លេចចេញជារូបរាង ដែលបំរុងនឹងរួចរាល់ក្នុង ពេលឆាប់ៗនេះ មិនតែប៉ុណ្ណោះ នេះបើតាម ការប្រាប់ឲ្យដឹងពី អ្នកឧកញ៉ា នឹម វណ្ណៈ បញ្ជាក់ឲ្យបានច្បាស់ យ៉ាងដូច្នេះថា ៖

បំណងប្រាថ្នារបស់លោកតា ព្រឹទ្ធចារ្យ គង់ ណៃ សាងសងជិតរួចរាល់ហើយសរុបទឹកប្រាក់ជាង២មុឺនដុល្លារអាមេរិក សូមផលបុណ្យដែលកើតបានពីការសង់ចេតិយនេះបានដល់កូនៗនិងក្រុមគ្រួសាររបស់នាងខ្ញុំ នឹងសូមឲ្យមានលាភជ័យទ្រព្យហូរចូលដូចទឹកនិងមានសុខភាពល្អទាំងអស់គ្នា៕

អ្នកឧកញ៉ា នឹម វណ្ណៈ

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អ្នកឧកញ៉ា នឹម វណ្ណៈ និងស្វាមី
អ្នកឧកញ៉ា នឹម វណ្ណៈ និងស្វាមី
https://s9.kh1.co/__image/w=650,h=488,q=100/07/071c8f9c7d78399cd4e9ee03d70d7e3958bf9421.png
លោកតា គង់ ណៃ និងលោកយាយ
លោកតា គង់ ណៃ និងលោកយាយ
លោកតា គង់ ណៃ&nbsp;
លោកតា គង់ ណៃ 
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T