ទៀតហើយ Dilraba ធ្វើឲ្យហ្វេនខកចិត្តក្រោយពីបានបង្ហាញសម្រស់ពិតបែបនេះ

//s9.kh1.co/c4/c4e45eb358533f6a0e17502c9c4c2c13de5be6d5.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ឃើញតែស្អាតឥតខ្ចោះមករហូត តែនៅពេលបង្ហាញខ្លួននៅក្នុងរឿងភាគថ្មីមួយនេះ តារាស្រី Dilraba បង្ហាញឲ្យឃើញពីភាពចាស់មានស្នាមដក់ក្រោមភ្នែក ដែលធ្វើឲ្យអ្នកទស្សនាមួយចំនួនខកចិត្តផងដែរ

ចិន៖ ចំពោះរឿងភាគថ្មី របស់ តារាសម្ដែងស្រី Dilraba ដែលមានចំណងជើងថា «You Are My Glory» បានក្លាយជារឿងដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមចិន ទាំងការសម្ដែង ព្រមទាំងរូបសម្រស់របស់ តារាស្រីរូបនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅក្នុងរឿងភាគមួយនេះដែរ មុខមាត់របស់តារាស្រី Dilraba ក៏ត្រូវបានអ្នកទស្សនាជាច្រើន សង្កេតមើលយ៉ាងហ្មត់ចត់ ខណៈដែលពួកគេ បានចង្អុលបង្ហាញថា សម្រស់របស់នាងបានបង្ហាញពី ពិការភាពនៃសម្រស់ ដូចជាមានស្នាមដក់ក្រោមភ្នែកយ៉ាងធំ ក៏ដូចជា បង្ហាញពីភាពចាស់របស់នាង ក្នុងវ័យ ២៩ ឆ្នាំ ផងដែរ។ 

មិនត្រឹមតែប៉ុណ្ណោះ អ្នកនិយមលេងអ៊ីនធឺណេតចិន បានបញ្ចេញមតិទៅលើសម្រស់របស់តារាស្រីរូបនេះ ពីគុណវិបត្តិជាច្រើន បើទោះបីជាការកាត់តដាក់ពណ៌នៅក្នុងខ្សែភាពយន្តនេះមានស្រស់ស្អាតដ៏ដោយ តែវាមិនអាចបិទបាំងពីសម្រស់របស់នាងបានទាំងអស់នោះទេ ដែលពិតជាបានធ្វើឲ្យអ្នកទស្សនាមួយចំនួនហាក់ខកចិត្ត និងមិននឹកស្មានថាសម្រស់របស់នាង នឹងប្រែក្លាយទៅជាបែបនេះ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba និង Yang Yang
Dilraba និង Yang Yang
សម្រស់ Dilraba ដែលបង្ហាញពីស្នាមដក់ក្រោមភ្នែក
សម្រស់ Dilraba ដែលបង្ហាញពីស្នាមដក់ក្រោមភ្នែក
សម្រស់ Dilraba ដែលបង្ហាញពីស្នាមដក់ក្រោមភ្នែក
សម្រស់ Dilraba ដែលបង្ហាញពីស្នាមដក់ក្រោមភ្នែក
សម្រស់ Dilraba ដែលបង្ហាញពីស្នាមដក់ក្រោមភ្នែក
សម្រស់ Dilraba ដែលបង្ហាញពីស្នាមដក់ក្រោមភ្នែក
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T