ខេត្តកំពតនឹងមានទីលានចាក់សំរាមលើផ្ទៃដី ១០ហិកតា ក្រោមគម្រោងអភិវឌ្ឍន៍ក្រុងរបៀង២ ឥណទានពី ADB ២លានដុល្លារ

//s9.kh1.co/57/578c862f1fade2f24338b6113a3f1cc5de680d4d.png
Khmerhome

 ២៧-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

គម្រោង សាងសង់ទីលានចាក់សំរាមនៅខេត្តកំពត លើផ្ទៃដី ១០ហិកតា ដែលជាឥណទានពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ២លានដុល្លារ ទទួលការសាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណនីហរ័ណ ដឹកជញ្ជូន និងសំណង់ រយៈពេល ១ឆ្នាំ។ បើតាមរដ្ឋបាលខេត្តកំពត បានបន្តឱ្យដឹងថា ទីលានចាក់សំរាមនេះ ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យសាងសង់តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមគម្រោងអភិវឌ្ឍន៍ក្រុងរបៀង២។

https://s9.kh1.co/__image/w=650,h=366,q=100/0b/0bb7fdd85aa395da29d04e1f21025e07d6607829.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំពត៖ គម្រោង សាងសង់ទីលានចាក់សំរាមនៅខេត្តកំពត លើផ្ទៃដី ១០ហិកតា ដែលជាឥណទានពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ២លានដុល្លារ ទទួលការសាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណនីហរ័ណ ដឹកជញ្ជូន និងសំណង់ រយៈពេល ១ឆ្នាំ។ បើតាមរដ្ឋបាលខេត្តកំពត បានបន្តឱ្យដឹងថា ទីលានចាក់សំរាមនេះ ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យសាងសង់តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមគម្រោងអភិវឌ្ឍន៍ក្រុងរបៀង២។

​លោក ជាវ តាយ អភិបាលខេត្តកំពត អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះទៅពិនិត្យដល់ទីតាំងនៃការដ្ឋានសាងសង់ទីលានចាក់សំរាមសម្រាប់ទីក្រុងកំពត ដែលបាននឹងកំពុងដំណើរការសាងសង់ស្ថិតនៅក្នុងឃុំថ្មី ស្រុកទឹកឈូខេត្តកំពត នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។ បើតាមការបន្តរបស់រដ្ឋបាលខេត្តកំពត។

https://s9.kh1.co/__image/w=650,h=453,q=100/1c/1c72f6b3d1380d6eca019457f551af80c6613b10.jpg

បញ្ហាអនាម័យបរិស្ថាន ក៏ដូចជាទីលានកន្លែងទុកដាក់និងចាក់សំរាម គឺជាបញ្ហាសំខាន់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន តែងតែជំរុញដល់អាជ្ញាធរថ្នាក់ក្រោមជាតិឱ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងជាប្រចាំ ក្នុងការរួមចំណែកធ្វើឱ្យបរិស្ថានបានកាន់តែល្អប្រសើរឡើង។ បើតាមការថ្លែងរបស់ លោក ជាវ តាយ។

លោក អភិបាលខេត្តកំពត បានថ្លែងបន្តថា ដោយឡែកសម្រាប់ទីក្រុងកំពតបច្ចុប្បន្ន បញ្ហាសំរាមបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃទាមទារឱ្យរដ្ឋបាលខេត្តត្រូវតែយកចិត្តទុកដាក់ ពីទីកន្លែងសម្រាប់ទុកដាក់សំរាម ឱ្យបានកាន់តែប្រសើរទៅថ្ងៃអនាគត។

https://s9.kh1.co/__image/w=650,h=434,q=100/04/04294daacd469573c7155624fcf10c4b251aa7a3.jpg

នាឱកាសចុះពិនិត្យនេះ លោក ជាវ តាយ បានណែនាំឱ្យជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាសហការជាមួយនឹងក្រុមហ៊ុនម៉ៅការឱ្យបានល្អ ដើម្បីដំណើរការកសាងទីលានចាក់សំរាមនេះបានលឿនឆាប់រហ័ស ទៅតាមគម្រោង ក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រដ្ឋបាលខេត្ត និងក្នុងការលើកកំពស់អនាម័យបរិស្ថានក្នុងក្រុងកំពតឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

https://s9.kh1.co/__image/w=650,h=434,q=100/38/386dcee8b91b23369f6390f4750aa6692a9165ec.jpg

បើតាមរដ្ឋបាលខេត្តកំពតបានឱ្យដឹងទៀតថា គម្រោងនេះបានចាប់ អនុវត្តកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ទី១.ទីលានចាក់សំរាម២ថត ចំនួន២, ទី២.ស្រះទឹកសំអាតទឹកកខ្វក់ចេញពីសំរាមចំនួន២, ទី៣.ទីលានត្រង់ទឹកកខ្វក់និងលំហួត, ទី៤.អាគាររដ្ឋបាល និងប៉ុស្តិ៍យាម, ទី៥.អណ្ដូងទឹកសម្រាប់ត្រួតពិនិត្យគុណភាពទឹក។

ទី៦.ជួសជុលផ្លូវចូលទីលានកប់សំរាម, ទី៧.កន្លែងថ្លឹងរថយន្ត, ទី៨.កន្លែងស្តុក និងញែកសំរាម និងទី៩.ធ្វើរបងព័ទ្ធជុំវិញទីលានចាក់សំរាម ដែលបច្ចុប្បន្ន ការអនុវត្តគម្រោងសាងសង់នេះបានប្រមាណ ១៦ភាគរយហើយ៕

https://s9.kh1.co/__image/w=650,h=434,q=100/12/126eefe592de36e885a2ee8d85b7592d8b050a10.jpg

ដោយ៖ មឿន​ ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T