ថៃ៖ ជាការពិតណាស់ តារាសម្ដែង និងជាតារាកំប្លែង Kootee Aramboy វ័យ ៤០ឆ្នាំរូបនេះ លោកមានគម្រោងរៀបការជាមួយមិត្តស្រីតាំងពីឆ្នាំទៅ បើសិនមិនមានករណីនៃការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩ លោកក៏បានបន្ថែមថា លោករូបបានរៀបការតែម្តង ក្នុងមួយឆាកជីវិត លោកកចង់មានកម្មវិធីធំដុំមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ គឺជារឿងដ៏សប្បាយរីករាយ សម្រាប់ហ្វេនៗជាច្រើន ដោយកាលពីមួយរយៈពេលកន្លងទៅនេះចំពោះ តារាសម្ដែងកំប្លែង និងជាពិធីករ ពោរពេញដោយវោហារស័ព្ទចាក់ទឹកមិនលិច លោក KooTee បន្ទាប់ពីបានបង្ហាញពីពេលវេលាដ៏ផ្អែមល្ហែមជាមួយនឹងគូស្នេហ៍ ដែលបានកាន់ដៃគ្នាអស់រយៈពេលជាយូរមកហើយ ។
ម៉្យាងវិញទៀត រហូតមកដល់ពេលនេះ អ្នកទាំងពីរមានទំនាក់ទំនងស្នេហានឹងគ្នា រយៈពេល ៨ ឆ្នាំទៅហើយ ដោយកាលពីថ្មីៗនេះ លោក KooTee បានបង្ហោះរូបថតជាមួយនឹងគូស្នេហ៍ជាទីស្រលាញ់របស់ខ្លួន ក្នុងថ្ងៃ Anniversary ៨ ឆ្នាំ ព្រមទាំងបានសរសេរសារយ៉ាងផ្អែមល្ហែមថា៖
វាមានរយៈពេល ៨ ឆ្នាំហើយចាប់តាំងពីយើងសំរេចចិត្តធ្វើដំណើរជាមួយគ្នា។ សូមអរគុណអ្នកសម្រាប់អ្វីៗដែលបានផ្តល់ឱ្យខ្ញុំ អាចថាខ្ញុំមិនសូវជាផ្អែមល្ហែមដូចបុរសដ៏ទៃ មិនមានពេលនាំអ្នកទៅគ្រប់ទីកន្លែង ប៉ុន្តែ បង មានទំនុកចិត្តថាសេចក្តីស្រលាញ់និងភាពស្មោះត្រង់ដែល បង ផ្តល់អោយ Kwang ... គឺពិតជាមិនតិចជាងនរណាម្នាក់ឡើយ ... បុរសម្នាក់នេះប្តេជ្ញាថានឹងខិតខំធ្វើការនៅថ្ងៃនេះដើម្បីអនាគតរបស់យើង…ថ្ងៃណាមួយក្តីសុបិន្តរបស់អ្នកនឹងក្លាយជាការពិត ខ្ញុំស្រលាញ់អ្នក kwang …
សូមទស្សនារូបភាពខាងក្រោម៖





ប្រភព៖ khaosod