TADA Delivery ចាប់ដៃគូជាមួយផ្សារ Makro Cambodia (សែនសុខ) ជំរុញការទិញទំនិញបែបអនទ្បាញ

//s9.kh1.co/a9/a95e6fe1d0f1c6b0ae423feedcfd1773c2990eff.jpeg
សង្គម

 ២៧-កក្កដា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

TADA Delivery ចាប់ដៃគូជាមួយផ្សារ Makro Cambodia ជម្រុញការទិញទំនិញបែបឌីជីថល


ភ្នំពេញ​៖​ ឥទ្បូវនេះសម្រាប់អ្នកអាជីវកម្មអាជីព អាចទិញតាមអនទ្បាញបានយ៉ាងងាយស្រួលពីកម្មវិធីទូរស័ព្ទរបស់ម៉ាក្រូដែលនឹងដឹកជញ្ជូនដោយក្រុមហ៊ុនដឹកជញ្ជូន TADA Delivery តាមរយៈសេចក្តីប្រកាសនាពេលថ្មីៗនេះពីការចាប់ដៃគូអាជីវកម្មផ្តាច់មុខរវាងក្រុមហ៊ុនទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន TADA Delivery ផ្តល់សេវាដឹកជញ្ជូនដែលមានប្រព័ន្ធបច្ចេកវិទ្យាជឿនលឿន និងតែងបន្តវិវត្តន៍ទៅមុខជានិច្ច។ ប្រព័ន្ធបច្ចេកវិទ្យានេះអាចភ្ជាប់រាល់ការបញ្ជាទិញទាំងអស់ទៅកាន់អ្នកដឹកជញ្ជូនដែលនឹងរៀបចំការទិញនិងដឹកពីដើមដល់ចប់ជូនលោកអ្នកប្រកបដោយគុណភាពនិងទំនុកចិត្ត។

ការសហការនេះនឹងជួយដល់អតិថិជនក្នងការទិញទំនិញអនទ្បាញបានយ៉ាងស្រួល សុវត្ថិភាព និងកាត់បន្ថយពីការឆ្លងជំងឺកូវីដ១៩ក៏ដូចជាផ្តល់ជាសារប្រយោជន៍និងប្រាក់ចំណូលកាន់តែច្រើនដល់អតិថិជនអាជីវកម្មទាំងអស់។

ការចាប់ដៃគូសហការនេះបានបង្ហាញពីសក្តានុពលរបស់ក្រុមហ៊ុនដឹកជញ្ជូន TADA Delivery ដែលមកពីប្រទេសសឹង្ហបុរីនៅក្នុងទីផ្សារសេវាកម្មដឹកជញ្ជូនកម្ពុជាដែលអាចបន្តចាប់ដៃគូធំៗជាបន្តបន្ទាប់។ គួរបញ្ជាក់ផងដែរថា TADA Delivery ក៏ទើបតែប្រកាសការចាប់ដៃគូដឹកជញ្ជូនផ្តាច់មុខជាមួយសណ្ឋាគារលំដាប់ផ្កាយប្រាំ Hyatt Regency Phnom Penh កាលពីដើមឆ្នាំ 2021 នេះ។

Tada
Tada

TADA Delivery លើកទ្បើងថានឹងបន្តពង្រីកការសហការជាមួយក្រុមហ៊ុនជាច្រើនដើម្បីបង្កើនដៃគូថ្មីៗក្នុងការសម្រួលអាជីវកម្មក្នុងស្រុកឲ្យសម្របខ្លួនទៅតាមបរិបទថ្មីអំទ្បុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ដែលតម្រូវឲ្យអាជីវកម្មងាកមកផ្តោតលើការលក់តាមអនទ្បាញនិងផ្អែកលើការដឹកជញ្ជូនក្នុងការបន្តទំនាក់ទំនងជាមួយអតិថិជន។ ហើយអ្វីដែលកាន់តែពិសេសនោះគឺ TADA Delivery បានបន្តពង្រីកខ្លួនទៅតាមបណ្តោយផ្លូវជាតិលេខ៦ សម្រាប់ខេត្តកំពង់ធំ និងខេត្តសៀមរាប (កំពង់ថ្ម កំពង់ក្តី និងដំដែក) ហើយគ្រោងពង្រីកបន្តសក្តានុពលផ្នែកដឹកជញ្ជូនរបស់ខ្លួនទៅតាមបណ្តាខេត្តក្រុងជាច្រើនផ្សេងទៀតជាប ន្តបន្ទាប់។

ប្រសិនបើអ្នកចង់ធ្វើការទិញទំនិញតាមរយៈផ្សារ Makro អ្នកអាចចូលទៅកាន់ Makro Cambodia Application ឬ គេហទំព័រwww.makrocambodiaclick.com  ដើម្បីកម្មង់ទំនិញ ឬទាក់ទងមកលេខទូរស័ព្ទ 089555665 ។ TADA Delivery នឹងរៀបចំការដឹកជញ្ជូនដល់មុខផ្ទះរបស់អ្នក។ ហើយកុំភ្លេចរង់ចាំមើលនៅក្នុងផេក Facebook: TADA Cambodia និង Makro Cambodia ដើម្បីទទួលបានកម្មវិធីបញ្ចុះតម្លៃពិសេសមុនគេពីការសហការនេះ។

សម្រាប់ព័ត៌ មាន លំអិតពីសេវាកម្ម TADA Delivery សូមចូលទៅកាន់ https://www.tada.delivery/?lang=km

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T