មិនគួរឱ្យជឿ! មកមើលវីដេអូការប្រកួតយប់មិញ ដែល បូរ៉ា ត្រូវមួយដៃរបស់ ចម្រើន សន្លប់ធំក្នុងទឹកទី ២ (មានវីដេអូ)

//s9.kh1.co/6e/6e27a176702be283a3a8d6d222957b8e897192fe.jpg
កីទ្បា

 ២៦-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មកមើលវីដេអូការប្រកួតយប់មិញ ដែល បូរ៉ា ត្រូវមួយដៃរបស់ ចម្រើន សន្លប់ធំក្នុងទឹកទី ២

កម្ពុជា៖ នារាត្រីថ្ងៃ អាទិត្យ ម្សិលមិញ កីឡាករ អេលីត ចំរើន បានជួបជាមួយកីឡាករ ឃីម បូរ៉ា នៅក្នុងកម្មវិធី គុនខ្មែរអលស្តារ (Kun Khmer All Star) ដែលមានការផ្សាយផ្ទាល់នៅលើទំព័រ Facebook ផ្លូវការ Sorn Elit Kun Khmer ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ អ្នកគាំទ្រវិស័យកីឡាប្រដាល់បានរង់ចាំជំនួបរបស់អ្នកទាំង ២ ជាយូរណាស់មកហើយ រហូតមកដល់ម្សិលមិញទើបពួកគេបានជួបគ្នានៅលើសង្វាន ខណៈនៅក្នុងការប្រកួតនោះ អេលីត ចំរើន បានផ្តួល ឃីម បូរ៉ា ឱ្យសន្លប់នៅក្នុងទឹកទី ២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

រម្លឹកពេលនោះ បូរ៉ា បានព្យាយាមសង្គ្របស្ថានការណ៍ល្អមែនទែន ទន្ទឹមនឹងនេះរូបគេក៏បានវាយចូលទៅលើ ចំរើន ច្រើនណាស់ដែរ ប៉ុន្តែការប្រកួតជិតនឹងបញ្ចប់ទឹកទី ២ ទៅហើយ ស្រាប់តែចំរើន បានវាត់មួយដៃចំគំថ្គាមរហូតធ្វើឱ្យ បូរ៉ា សន្លប់នៅលើសង្វៀនមួយសន្ទុះ៕

ទិដ្ឋភាពប្រកួត (Cr: Fb Sorn Elit Kun Khmer)
ទិដ្ឋភាពប្រកួត (Cr: Fb Sorn Elit Kun Khmer)

សូមទស្សនាវីដេអូខាងក្រោម៖ 

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T