ទប់លែងជាប់! កន្លែងបូជាសពអ្នកកើតកូវីដមួយនៅថៃ ត្រូវបានកម្ទេច ក្រោយពេល...

//s9.kh1.co/8a/8a1c0706d1206a5230fce8fe9871671407c1c018.jpg
សង្គម

 ២៤-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សូមបង្កើនការប្រុងប្រយ័ត្ន កន្លែងបូជាសពអ្នកកើតកូវីដមួយនៅថៃ ត្រូវបានកម្ទេច ក្រោយពេលខូចខាតដោយសារបូជាសពលើសចំណុះ

ថៃ: មួយរយ:ពេលចុងក្រោយនេះ ដោយសារតែការកើនឡើងយ៉ាងឆាប់រហ័សនៅចំនួនករណីអ្នកឆ្លងកូវីដថ្មីនៅប្រទេសថៃ តម្រូវការនៃការកើនឡើងនូវទីតាំងបូជាសពក៏មានការកើនឡើង ខណ:ទីវត្តអារាម ព្រមទាំងទីតាំងបូជាសពខ្លះកំពុងសកម្មខ្លាំង ស្របពេលអាត្រានៃអ្នកឆ្លងកូវីដ១៩នៅប្រទេសថៃមានការកើនឡើងខ្ពស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទីតាំងបូជាសពមួយកន្លែង ត្រូវបានអាជ្ញាធរថៃបញ្ជាឲ្យកម្ទេចចោល និងរៀបចំឲ្យមានការស្ថាបនាជាថ្មី ក្រោយពេលតម្រូវការនៃការកើនឡើងទីដុតខ្មោចអ្នកស្លាប់ដោយសារកូវីដ គួបផ្សំនឹងទីតាំងបូជាសពនេះត្រូវបានខូចខាតដោយសារតែការបូជាសពច្រើនពេក។

សូមរំលឹកផងដែរថាគិតមកត្រឹមព្រឹកម៉ោង៩:០០នាទី ថ្ងៃទី២៤ ខែកក្កដាឆ្នាំ ២០២១នេះ ចំនួនករណីឆ្លងសរុបនៅប្រទេសថៃបានកើនឡើងរហូតដល់៤៦៧៧០៧ករណី ដោយនៅក្នុងនោះមានករណីឆ្លងថ្មីចំនួន១៤៥៧៥នាក់ ស្របពេលដែលទិន្នន័យនៃអ្នកស្លាប់សរុបកើនឡើងរហូតដល់ទៅ៣៨១១នាក់៕

ទីតាំងបូជាសព ដែលត្រូវបានកម្ទេច
ទីតាំងបូជាសព ដែលត្រូវបានកម្ទេច
ទីតាំងបូជាសព ដែលត្រូវបានកម្ទេច
ទីតាំងបូជាសព ដែលត្រូវបានកម្ទេច
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T