បើមិនចង់មានបញ្ហាជីវិត! ចូលដល់វ័យខ្ទង់២០ឆ្នាំឡើង គួរតែបានរៀនពីមេរៀនជីវិតទាំងនេះ

//s9.kh1.co/52/521340b53a79121f9fe991326caa75b01a5fbc34.jpg
នារី

 ២៣-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មនុស្សស្រីគ្រប់រូប ដែលមានវ័យចាប់ពី២០ឆ្នាំឡើង គួរតែបានរៀនពីមេរៀនជីវិតទាំងនេះ ព្រោះថា ការរៀនមេរៀនជីវិតទាំងនោះ វាប្រៀបដូចជាហ្វឹកហាត់ផ្លូវចិត្តរបស់យើងអញ្ចឹង។

យល់ដឹង៖ វ័យកាន់តែច្រើន អ្វីៗដែលត្រូវជួប ក៏កាន់តែមានច្រើនឡើង ហេតុនេះហើយ មនុស្សគ្រប់រូប ត្រូវប្រឹងប្រែងហ្វឹកហាត់ផ្លូវចិត្តខ្លួនឯង ឱ្យមានភាពរឹងមាំជាមុនសិន មុននឹងប្រឈមមុខ ទៅនឹងបញ្ហាទាំងនោះ ព្រោះថាបើមិនបានហ្វឹកហាត់ផ្លូវចិត្ត ទុកជាមុនទេនោះ វាអាចនឹងធ្វើឱ្យមានការពិបាក ដល់ថ្ងៃក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ចំពោះមនុស្សស្រី ដែលមានវ័យ២០ឆ្នាំឡើង គឺអ្នកទាំងអស់គ្នា គួរតែបានរៀនពីមេរៀនជីវិតមួយចំនួន ព្រោះមេរៀនជីវិតទាំងនោះ វាមិនត្រឹមតែជួយហ្វឹកហាត់ផ្លូវចិត្តអ្នក ឱ្យមានភាពរឹងមាំក្នុងការហ៊ានប្រឈមមុខ ទៅនឹងបញ្ហាជីវិតជាច្រើនទេ តែវាក៏ធ្វើឱ្យអ្នកទាំងអស់គ្នា ទទួលបាននូវសេចក្តីសុខ ទៀតផង។

មនុស្សស្រីដែលមានវ័យ២០ឆ្នាំឡើង គួរតែបានរៀនពីមេរៀនជីវិតទាំងនេះ៖

១. រៀនដោះស្រាយបញ្ហាដោយខ្លួនឯង

រូបតំណាង
រូបតំណាង

កាលពីយើងនៅតូច នៅពេលដែលមានបញ្ហាអ្វីមួយកើតឡើង គឺឪពុកម្តាយរបស់យើង ពួកគាត់ជាអ្នកចាំជួយដោះស្រាយបញ្ហា ឱ្យជានិច្ច ប៉ុន្តែនៅពេលដែលយើងពេញវ័យ ដែលជាវ័យ២០ឆ្នាំឡើងនេះ គឺយើងមិនអាច នៅពឹងពាក់ឱ្យពួកគាត់ មកជួយដោះស្រាយបញ្ហារបស់យើង បានរហូតនោះទេ គឺយើងខ្លួនឯង ត្រូវតែចេះរៀនដោះស្រាយបញ្ហា ដោយខ្លួនឯង ព្រោះថាវាក៏ជាអ្វី ដែលជួយហ្វឹកហាត់ផ្លូវចិត្តយើង ឱ្យទទួលបាននូវភាពរឹងមាំដែរ។

២. រៀនទៅណាមកណាតែម្នាក់ឯង

រូបតំណាង
រូបតំណាង

នៅលើលោកនេះ គ្មានអ្នកណាម្នាក់ អាចរស់នៅជាមួយនឹងយើង បានរហូតនោះទេ ម្យ៉ាងវិញ ចិត្តមនុស្សរបស់មនុស្ស គឺតែងតែផ្លាស់ប្តូរជានិច្ច ដូច្នេះហើយ នៅពេលដែលអ្នកពេញវ័យ ដែលជាវ័យ២០ឆ្នាំឡើងនោះ អ្នកគួរតែរៀនទៅណាមកណា ឬធ្វើអ្វីៗដោយខ្លួនឯង ព្រោះថាយើងម្នាក់ៗ កើតមកតែម្នាក់ឯងទេ អញ្ចឹងហើយ គ្មានអ្នកណា អាចនៅក្បែរ និងនៅចាំកំដរយើងបានរហូតទេ កុំថាតែអ្នកដទៃ តែឪពុកម្តាយរបស់អ្នក ក៏ពួកគាត់មិនអាចនៅក្បែរអ្នក បានរហូតដែរ។

៣. រៀនព្រងើយកន្តើយជាមួយនឹងអ្វីដែលគ្មានប្រយោជន៍

រូបតំណាង
រូបតំណាង

វ័យកាន់តែច្រើន ភារកិច្ចនិងទំនួលខុសត្រូវ ក៏មានកាន់តែច្រើន ហើយប្រសិនបើអ្នក នៅតែចំណាយពេលវេលាជាមួយនឹងអ្វី ដែលគ្មានប្រយោជន៍ទៀតនោះ ជីវិតរបស់អ្នក ក៏មិនអាចទទួលបានការរីកចម្រើនដែរ។ ហេតុនេះហើយ ទើបបានជាមនុស្សស្រី ដែលមានវ័យ២០ឆ្នាំឡើង គួរតែរៀនព្រងើយកន្តើយ ជាមួយនឹងរឿងអ្វីដែលគ្មានប្រយោជន៍ ដើម្បីធ្វើឱ្យជីវិត ទទួលបាការរីកចម្រើន។

៤. រៀនរស់នៅក្នុងបច្ចុប្បន្នកាល

រូបតំណាង
រូបតំណាង

មនុស្សស្រីដែលមានវ័យ២០ឆ្នាំឡើង គួរតែបានដឹងហើយថា ពាក្យថាអតីតកាល គឺគ្មានអ្វីដែលអាច ធ្វើឱ្យជីវិតរបស់យើង បានល្អប្រសើរឡើងវិញបានឡើយ ប៉ុន្តែអ្វីដែលអាចធ្វើឱ្យយើង ទទួលបានភាពល្អប្រសើរ គឺមានតែការរស់នៅក្នុងបច្ចុប្បន្នកាលតែប៉ុណ្ណោះ អញ្ចឹងហើយ ទើបបានជាមនុស្សស្រីគ្រប់រូប ដែលមានវ័យ២០ឆ្នាំឡើង គួរតែរៀនរស់នៅជាមួយនឹងបច្ចុប្បន្នកាល ឱ្យបានច្រើន។

៥. រៀនឈប់ខ្វាយខ្វល់ពីអ្វីដែលអ្នកដទៃគិត

រូបតំណាង
រូបតំណាង

មនុស្សយើងម្នាក់ៗ គឺមិនអាចហាមឃាត់ ការគិតរបស់អ្នកដទៃបានឡើយ ប៉ុន្តែយើងអាចហាមឃាត់ខ្លួនឯង ពីការខ្វាយខ្វល់ ជាមួយនឹងងអ្វីដែលអ្នកដទៃគិតបាន ដូច្នេះហើយ មនុស្សស្រីដែលមានវ័យ២០ឆ្នាំឡើង គួរតែរៀនឈប់ខ្វាយខ្វល់ ជាមួយនឹងអ្វីដែលអ្នកដទៃបានគិតពីអ្នក ហើយក៏គួរតែយកទុកដាក់ ក្នុងការប្រឹងប្រែងធ្វើជាមនុស្សដែលល្អម្នាក់ សម្រាប់ខ្លួនឯងទើបវាជាការល្អប្រសើរ។

៦. រៀនមើលឃើញពិភពលោកក្នុងភាពស្រស់ស្អាត

រូបតំណាង
រូបតំណាង

វាជាការពិត ប្រសិនបើអ្នកមើលពិភពលោកនេះ ក្នុងភាពអាក្រក់ ជីវិតរបស់អ្នកក៏ជួបតែរឿងអាក្រក់ដូចគ្នា ប៉ុន្តែបើអ្នកមើលឃើញពិភលលោកនេះ ក្នុងភាពស្រស់ស្អាត នោះជីវិតរបស់អ្នកទាំងអស់គ្នា ក៏ទទួលបាននូវភាពស្រស់ស្អាត។ បែបនេះហើយ ទើបបានជាមនុស្សស្រី ដែលមានវ័យចាប់ពី២០ឆ្នាំឡើង គួរតែរៀនមើលឃើញអ្វីៗ ដែលនៅជុំវិញខ្លួនដោយភាពវិជ្ជមាន នោះអ្នកក៏ទទួលបាននូវពិភពលោក និងជីវិតដ៏ស្រស់ស្អាតមួយ ផងដែរ៕

ប្រភពcareergirldaily

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T