ផ្ទុះការរិះគន់ រឿងយកថ្លៃបណ្ណាការ ដើម្បីអួត! ស្រាប់តែប្អូនស្រី អាជី ប្រតិកម្មខ្លាំងៗថា...

//s9.kh1.co/05/05ba78c83776e07b6ed8db7281ceb33d43a5afc1.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ផ្ទុះការរិះគន់ខ្លាំង ក្រោយបញ្ចេញ តម្លៃបណ្ណាការថ្ងៃភ្ជាប់ពាក្យរបស់ អាជី ធ្វើឲ្យប្អូនស្រី អាម៉ី ទប់មិនជាប់ ប្រតិកម្មតបវិញ យ៉ាងឡូយដូច្នេះ

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយបញ្ចេញតម្លៃ បណ្ណាការ ក្នុងថ្ងៃភ្ជាប់ពាក្យរបស់ អាជី ភ្លាម មហាជន ហាក់សម្តែងការពែបជ្រាយ ថាជាការអួតក្អេងក្អាង ក្នុងទឹកប្រាក់លុយសុទ្ធ ៥០០លានរៀល ខ្សែកពេជ្រ តម្លៃខ្ទង់៧ម៉ឺនដុល្លារ ព្រមទាំងផ្ទះមួយខ្នង តម្លៃ១០ម៉ឺនដុល្លារផងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាក្តី ប្រសិនបើក្រឡេកទៅមើល ប្អូនស្រី អាជី គឺ អាម៉ីវិញ គ្រាន់តែឃើញ ផ្ទុះការរិះគន់បងស្រីបង្កើតខ្លួនភ្លាម មិនទុកឲ្យនៅយូរឡើយ ស្រាប់តែ ប្រតិកម្មតប ដល់មហាជនវិញ យ៉ាងដូច្នេះថា ៖

ខ្ញុំគិតថាថ្លៃទឹកដោះប៉ុណ្ណឹងវាសាកសមណាស់ ហើយក៏មិនច្រើនលើសលុបដល់ថ្នាក់អោយបុគ្គលខ្វះចំណេះដឹងខ្លះមកនិយាយវាយតម្លៃបងស្រីខ្ញុំដែរ (ច្រណែន?បានទើស?) ពួកខ្ញុំចេញពីគ្រួសារដែលមានជីវភាពសមរម្យ មានចំណេះដឹងបងស្រីខ្ញុំមានសមត្ថភាពខ្ពស់ដែលមិនអាចកាត់ថ្លៃបានគាត់អាចរកចំណូលបានលើសនិងរយពាន់ដង ទាំងស្អាតទាំងឆ្លាត មានសមត្ថភាព ចឹងបើតាំងខ្លួនថាមិនបានច្រណែនគេទេកុំទើស ព្រោះសមយ័នេះហើយរឿងគេទេលុយគេទេកុំឈឺចាប់ពេករៀនបើកចិត្តអោយទូលាយឃើញគេមានបានអបអរគេទៅវាបានបុណ្យ កុំឈ្នានីសទើសច្រណែនគេពេកវាមិនបានប្រាក់ខែទេយូរទៅដូចបន្ទាបតម្លៃខ្លួនឯងដោយសារចរិកច្រណែនឈ្នានីសអ្នកដទៃមិនពេញចិត្តនូវសេខក្ដីសុខគេ ខឹងៗធ្វើមើលគេធ្លាប់ទៅធ្វើអីខ្លួនចឹងជូនទៅបុគ្គបរាជយ័ ទើសៗគ្មានស្គាល់ពាក្យថាជោគជយ័ឬក្ដីសុខទេ ពួកខ្ញុំមិនប្រកាន់និងបុគ្គលរោគចិត្តទេតែបែរជាអាណិតទៅវិញទេ ។ អរគុណ ដោយក្ដីគោរពពីនាងខ្ញុំ តេង ដាណា៕ 

អាម៉ី

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អាម៉ី និងគូដណ្តឹង
អាម៉ី និងគូដណ្តឹង
អាជី និងអាម៉ី
អាជី និងអាម៉ី
រូបភាពគ្រួសារ ក្នុងថ្ងៃភ្ជាប់ពាក្យ​ អាម៉ី
រូបភាពគ្រួសារ ក្នុងថ្ងៃភ្ជាប់ពាក្យ​ អាម៉ី
អាជី និង គូដណ្តឹង
អាជី និង គូដណ្តឹង
អាជី
អាជី
អាជី និងគូដណ្តឹង
អាជី និងគូដណ្តឹង
អាជី និងគូដណ្តឹង
អាជី និងគូដណ្តឹង
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T