បើកកកាយកីឡាករ ៥រូប ដែលជាប់ជា Man of the Match ច្រើនជាងគេប្រចាំលីគកំពូលអឺរ៉ុបទាំង៥

//s9.kh1.co/1b/1b2f9d3b749df79c7924fb14ffd13dd89f012cee.jpg
កីទ្បា

 ២២-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បើកកកាយកីឡាករ ៥ រូបដែលជាប់ជា Man of the Match ច្រើនជាងគេប្រចាំលីគកំពូលទាំង៥

បរទេស៖ គ្រប់ក្លិបកំពូលៗទាំងអស់នៅតំបន់អឺរ៉ុបតែងតែមានកីឡាករដែលលេចធ្លោម្នាក់ប្រចាំក្លិបរបស់ពួកគេ ហើយកីឡាកររូបនោះនឹងអាចជួយផ្លាស់ប្តូរចលនារបស់ក្រុមនៅក្នុងការប្រកួតបានស្ទើរតែគ្រប់វិនាទី។ បច្ចុប្បន្នមានកីឡាករឆ្នើមៗជាច្រើនដែលកំពុងប្រកបអាជីពនៅក្លិបយក្សក្នុងតំបន់អឺរ៉ុប, ប៉ុន្តែក្នុងនោះក៏មានកីឡាករមិនច្រើនដែរ ដែលអាចបង្ហាញភាពលេចធ្លោតាមរយៈសមត្ថភាពរបស់ពួកគេឱ្យបានគ្រប់រដូវកាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lionel Messi
Lionel Messi

នៅក្នុងអត្ថបទនេះពួកយើងនឹងនាំប្រិយមិត្តឱ្យបានស្គាល់កីឡាករឆ្នើមចំនួន ៥ រូបដែលធ្លាប់ជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំការប្រកួត (Man of the Match) បានច្រើនជាងគេ នៅក្នុងលីគកំពូលរបស់ អឺរ៉ុប រាប់ចាប់ពីរដូវកាល ២០០៩-២០១០ មក៖

៥. Alejandro Gomez៖ ខ្សែបម្រើវ័យ ៣៣ ឆ្នាំរូបនេះធ្លាបជាប់ជាកីឡាករល្អបំផុតប្រចាំការប្រកួតបានចំនួន ៣៨ លើកជាមួយក្រុម Atalanta នៃក្របខណ្ឌ Serie A។

Alejandro Gomez
Alejandro Gomez

៤. Zlatan Ibrahimovic៖ ខ្សែប្រយុទ្ធរូបនេះធ្លាប់ជាប់ជាកីឡាករល្អបំផុតប្រចាំការប្រកួតបានចំនួន ៤២ លើក ជាមួយក្លិប Paris Saint-Germain នៃក្របខណ្ឌ Ligue 1។

Zlatan Ibrahimovic
Zlatan Ibrahimovic

៣. Marco Reus៖ កីឡាករវ័យ ៣២ ឆ្នាំរូបនេះធ្លាប់ជាប់ជាកីឡាករល្អបំផុតប្រចាំការប្រកួតបានចំនួន ៤៨ លើកសម្រាប់ការប្រកបអាជីពនៅលីគ Bundesliga របស់ប្រទេស អាល្លឺម៉ង់។

Marco Reus
Marco Reus

២. Eden Hazard៖ ខ្សែប្រយុទ្ធស្លាបរូបនេះធ្លាប់ជាប់ជាកីឡាករល្អបំផុតប្រចាំការប្រកួតបានចំនួន ៦២ លើកសម្រាប់ការប្រកបអាជីពនៅ Premier League របស់អង់គ្លេស។

 Eden Hazard
 Eden Hazard

១. Lionel Messi៖ ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះធ្លាប់ជាប់ជាកីឡាករល្អបំផុតប្រចាំការប្រកួតបានរហូតដល់ទៅ ២២២ លើកឯណោះ សម្រាប់ការលេងជាមួយក្រុម Barcelona នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ៕

Lionel Messi
Lionel Messi

ប្រភព90min

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T