ទឹកចិត្តស្នេហាជាតិ! ក្រោយប្រទេសជាតិជួបគ្រោះទឹកជំនន់ Jackson Wang ឧបត្ថម្ភលុយខោប៉ៅផ្ទាល់ខ្លួនដល់ទៅ...

//s9.kh1.co/a3/a37df0fae6de190481e417d58c97932e8f8d59be.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រោយប្រទេសជាតិជួបគ្រោះទឹកជំនន់ Jackson Wang ឧបត្ថម្ភលុយខោប៉ៅផ្ទាល់ខ្លួនដល់ទៅ១លានយ័ន

ចិន: កាលពីពេលថ្មីៗកន្លងទៅនេះ ប្រទេសមហាអំណាចយក្សមួយនេះ បានជួបគ្រោះមហន្តរាយធម្មជាតិ ដែលបានធ្វើឲ្យតំបន់មួយចំនួនរងគ្រោះដោយទឹកជំនន់ ព្រមទាំងបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័នមួយចំនួនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយឃើញមាតុប្រទេសជួបប្រទះនឹងគ្រោះធម្មជាតិដូច្នេះ តារាចម្រៀង បុរសសង្ហា សម្បូរមន្តស្នេហ៍ និងជាសមាជិកក្រុម GOT7 លោក Jackson Wang បានចូលរួមឧបត្ថម្ភទឹកប្រាក់ផ្ទាល់ខ្លួនដល់ទៅ១លានយ័ន (ឬស្មើនឹង១៥៤,៦១៤ ដុល្លារសហរដ្ឋអាមេរិក) ជូនដល់ប្រទេសកំណើតរបស់ខ្លួនដើម្បីចូលរួមក្នុងការជួយសង្រ្គោះដល់ជនរងគ្រោះ និងស្តារស្ថានភាពតំបន់រងគ្រោះ ក្រោយគ្រោះទឹកជំនន់។

សូមបញ្ជាក់ផងដែលថា មិនត្រឹមតែមានរូបរាងស្រស់សង្ហា និងទឹកចិត្តសប្បុរសប៉ុណ្ណោះទេ ប៉ុន្តែសមាជិកក្រុម GOT7 លោក Jackson Wang រូបនេះ ក៏ទទួលបានប្រជាប្រិយភាពជុំវិញពិភពលោក និងត្រូវបានគេចាត់ទុកជាតារាKpop កំពូលមួយរូបក្នុងប្រវតិ្តសាស្រ្តសិល្ប:ចម្រៀងផងដែរ៕

លោក Jackson Wang
លោក Jackson Wang
លោក Jackson Wang
លោក Jackson Wang
លោក Jackson Wang
លោក Jackson Wang
គ្រោះទឹកជំនន់នៅប្រទេសចិន
គ្រោះទឹកជំនន់នៅប្រទេសចិន
គ្រោះទឹកជំនន់នៅប្រទេសចិន
គ្រោះទឹកជំនន់នៅប្រទេសចិន
ប្រាក់បរិច្ចាគរបស់លោក Jackson Wang
ប្រាក់បរិច្ចាគរបស់លោក Jackson Wang
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T