ចុះឡើងៗ! Elon Musk ដូចជាចង់ទទួលយក Bitcoin វិញ សម្រាប់ការបង់ថ្លៃទិញរថយន្ត Tesla

//s9.kh1.co/73/737150dfb5d1e31d7882d4aa7858004a3f22e4d4.jpg
យានជំនិះ

 ២២-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Musk បានធ្វើឲ្យតម្លៃរបស់ Bitcoin មានការធ្លាក់ចុះ នៅក្នុងខែឧសភា នៅពេលដែលរូបលោកបាននិយាយថា ក្រុមហ៊ុន Tesla នឹងបញ្ឈប់ការទទួលយករូបិយប័ណ្ណឌីជីថល សម្រាប់ការទូទាត់

បរទេស៖ Tesla ទំនងជានឹងចាប់ផ្ដើមទទួលយក Bitcoin ជាការទូទាត់ម្ដងទៀត នៅពេលគេធ្វើការដោយយកចិត្តទុកដាក់ ទៅលើចំនួនថាមពលកកើតឡើងវិញ ដែលធ្លាប់បានប្រើសម្រាប់ការជីកយករូបិយប័ណ្ណឌីជីថល នេះបើតាមសម្ដីរបស់ស្ថាបនិកនិងជាថៅកែក្រុមហ៊ុនផលិតរថយន្តអគ្គិសនី លោក Elon Musk។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Musk បានធ្វើឲ្យតម្លៃរបស់ Bitcoin មានការធ្លាក់ចុះ នៅក្នុងខែឧសភា នៅពេលដែលរូបលោកបាននិយាយថា ក្រុមហ៊ុន Tesla នឹងបញ្ឈប់ការទទួលយករូបិយប័ណ្ណឌីជីថល សម្រាប់ការទូទាត់ ព្រោះការជីករករ៉ែកាក់នេះ បានប្រើប្រាស់ថាមពលអគ្គិសនីបង្កើតដោយឥន្ធនៈផូស៊ីលខ្លាំងពេក។ ប៉ុន្តែការអត្ថាធិប្បាយរបស់គាត់ នៅក្នុងសន្និសីទ B Word កាលពីថ្ងៃពុធ បានធ្វើឲ្យ Bitcoin កើនឡើង៨ភាគរយ ទៅ៣២,១៦០.១៦ដុល្លារ ខណៈគូប្រជែងរូបិយប័ណ្ណឌីជីថល Ether បានកើនឡើង១១.៦ភាគរយ ទៅ១,៩៩៣.៣៦ដុល្លារ។

រូបិយប័ណ្ណឌីជីថល Bitcoin 
រូបិយប័ណ្ណឌីជីថល Bitcoin 

លោក Musk​ បាននិយាយថា៖ ​ «ខ្ញុំចង់បានការយកចិត្តទុកដាក់បន្តិចទៀត ដើម្បីបញ្ជាក់ថាភាគរយនៃការប្រើប្រាស់ថាមពលកកើតឡើងវិញ គឺអាចនៅឬខ្ពស់ជាង៥០ភាគរយ ហើយមាននិន្នាការឆ្ពោះទៅរកការកើនឡើងចំនួននេះ ហើយប្រសិនបើដូច្នេះ ក្រុមហ៊ុន Tesla នឹងបន្តទទួលយក Bitcoin»។ លោកបានបន្តទៀតថា៖ «ចម្លើយទំនងជាក្រុមហ៊ុន Tesla នឹងបន្តទទួលយក Bitcoin»។ យ៉ាងណាក៏ដោយ អ្នកជីករូបិយប័ណ្ណឌីជីថលកាន់តែច្រើន កំពុងព្យាយាមប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន៕

ប្រភព: The Guardian

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T