បរទេស៖ Tesla ទំនងជានឹងចាប់ផ្ដើមទទួលយក Bitcoin ជាការទូទាត់ម្ដងទៀត នៅពេលគេធ្វើការដោយយកចិត្តទុកដាក់ ទៅលើចំនួនថាមពលកកើតឡើងវិញ ដែលធ្លាប់បានប្រើសម្រាប់ការជីកយករូបិយប័ណ្ណឌីជីថល នេះបើតាមសម្ដីរបស់ស្ថាបនិកនិងជាថៅកែក្រុមហ៊ុនផលិតរថយន្តអគ្គិសនី លោក Elon Musk។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Musk បានធ្វើឲ្យតម្លៃរបស់ Bitcoin មានការធ្លាក់ចុះ នៅក្នុងខែឧសភា នៅពេលដែលរូបលោកបាននិយាយថា ក្រុមហ៊ុន Tesla នឹងបញ្ឈប់ការទទួលយករូបិយប័ណ្ណឌីជីថល សម្រាប់ការទូទាត់ ព្រោះការជីករករ៉ែកាក់នេះ បានប្រើប្រាស់ថាមពលអគ្គិសនីបង្កើតដោយឥន្ធនៈផូស៊ីលខ្លាំងពេក។ ប៉ុន្តែការអត្ថាធិប្បាយរបស់គាត់ នៅក្នុងសន្និសីទ B Word កាលពីថ្ងៃពុធ បានធ្វើឲ្យ Bitcoin កើនឡើង៨ភាគរយ ទៅ៣២,១៦០.១៦ដុល្លារ ខណៈគូប្រជែងរូបិយប័ណ្ណឌីជីថល Ether បានកើនឡើង១១.៦ភាគរយ ទៅ១,៩៩៣.៣៦ដុល្លារ។
លោក Musk បាននិយាយថា៖ «ខ្ញុំចង់បានការយកចិត្តទុកដាក់បន្តិចទៀត ដើម្បីបញ្ជាក់ថាភាគរយនៃការប្រើប្រាស់ថាមពលកកើតឡើងវិញ គឺអាចនៅឬខ្ពស់ជាង៥០ភាគរយ ហើយមាននិន្នាការឆ្ពោះទៅរកការកើនឡើងចំនួននេះ ហើយប្រសិនបើដូច្នេះ ក្រុមហ៊ុន Tesla នឹងបន្តទទួលយក Bitcoin»។ លោកបានបន្តទៀតថា៖ «ចម្លើយទំនងជាក្រុមហ៊ុន Tesla នឹងបន្តទទួលយក Bitcoin»។ យ៉ាងណាក៏ដោយ អ្នកជីករូបិយប័ណ្ណឌីជីថលកាន់តែច្រើន កំពុងព្យាយាមប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន៕
ប្រភព: The Guardian