ក្រោយលែងប្ដី Zhao Liying ជះលុយទិញវីឡាមួយយ៉ាងស្កឹមស្កៃ តម្លៃរហូតទៅដល់១៥លានដុល្លារ

//s9.kh1.co/3c/3cda21b9b99399b31a356f561eeab99d760afb43.png
តារា & កម្សាន្ដ

 ២២-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាសម្ដែង ជនជាតិចិន Zhao Liying ទោះបីលែងលះប្ដីក៏ពិតមែនតែមិនខ្លាចអីនឹងជះលុយ ទិញវីឡាថ្មីមួយយ៉ាងធំ រីឯតម្លៃវិញរហូតទៅដល់១៥លានដុល្លារ។

ចិន៖ តារាសម្ដែងស្រីលំដាប់កំពូល Zhao Liying ជាតារាស្រីដែលទទួលបានការស្រលាញ់គាំទ្រពីសំណាក់មហាជនជាច្រើនទាំងក្នុងនិងក្រៅប្រទេស។ បន្ទាប់ពីមានការលែងលះជាមួយស្វាមី លោក Feng Shaofeng មក តែងតែលេចឮព័ត៌មានជាបន្ដបន្ទាប់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Zhao Liying
Zhao Liying

កាលពីថ្ងៃទី ២១ ម្សិលមិញនេះ បណ្ដាញព័ត៌មានបានឲ្យដឹងថា Zhao Liying ទើបតែចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើ ផ្ទះវីឡា មួយដែលស្ថិតនៅក្នុង Beijing ប្រទេសចិន។ ផ្ទះវីឡាថ្មីរបស់តារាស្រីឯករូបនេះ ធំស្កឹមស្កៃអស្ចារ្យ មើលពីខាងក្រៅមកមានសួនច្បារ ទឹកស្រះ ស្រស់ស្អាតដូចជារាជវាំងមួយអញ្ចឹង។

Zhao Liying
Zhao Liying

យោងតាមប្រភព បានបញ្ជាក់ថា ផ្ទះមួយនោះមានតម្លៃជាង ១៥ លានដុល្លារអាមេរិក ឯណោះ។ ប៉ុន្តែនៅមិនទាន់ច្បាស់ទេថា Zhao Liying ទិញដើម្បីទុកវិនិយោគឬទុករស់នៅនៅឡើយទេ។ តួឯកស្រីរូបនេះ តែងតែស្ថិតនៅតារាងលំដាប់កំពូលដែលរកចំណូលបានច្រើនជាងគេនៅប្រទេសចិន៕

ផ្ទះវិឡាថ្មី របស់ Zhao Liying
ផ្ទះវិឡាថ្មី របស់ Zhao Liying

ប្រភព៖ Zingnews

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T