បាត់ដំបង ៖ កាលពីប៉ុន្មានថ្ងៃមុននេះ បងប្អូនខ្មែរនិយមបណ្តាញសង្គម ប្រាកដជាបានដឹងគ្រប់គ្នារួចមកហើយ ក្រោយល្បីរូបគូស្នេហ៍វ័យចំណាស់ បង្ហាញភាពស្មោះស្ម័គ្រនឹងគ្នា ដោយក្នុងនោះ លោកតា បានមកមើលថែលោកយាយ ដែលឆ្លងកូវីដ តែ២នាក់ប៉ុណ្ណោះ មិនតែប៉ុណ្ណោះ ដំណឹងព័ត៌មានខ្លះ ក៏បញ្ជាក់ថា លោកតាលោកយាយ គ្មានសាច់ញាតិទៀតផង ធ្វើឲ្យមហាជន ក្តុកក្តួលក្នុងចិត្តជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ ជាអកុសលអ្វី នៅព្រឹកនេះ យោងតាមគណនីហ្វេសប៊ុក Satya SH បានបង្ហោះដំណឹងក្រៀមក្រំបំផុត ព្រោះថ្មីៗនេះ លោកយាយ បានទទួលមរណភាព ដោយសារជំងឺកូវីដ បាត់ទៅហើយ ខណៈលោកតា ក៏បានឆ្លង ហើយកំពុងតែមាន ស្ថានភាពដាក់អុកស៊ីសែនជំនួយដង្ហើម លើសពីនេះទៅទៀត លោកតា បាក់ទឹកចិត្តជាខ្លាំង ក្រោយឃើញ លោកយាយចាកចេញទៅ ទាំំងបែបនេះ។
គួរបញ្ជាក់ផងដែរថា ទំព័រហ្វេសប៊ុក ខាងលើ បានបញ្ជាក់ច្បាស់ៗថា ៖
សូមចូលរួមរំលែកទុក្ខ និងសោកស្ដាយដល់លោកតាផង ពេលនេះលោកយាយ បានលាចាកលោកទៅចោលលោកតាហេីយ(នៅវេលាម៉ោង12រំលងអាធ្រាត្រ) ហេីយលោកតាពេលនេះ ក៏កំពុងតែដាក់អុកសុីសែនដែរ គាត់ចាប់ផ្ដេីមបាក់ទឹកចិត្តពេលដែលបាត់បង់លោកយាយ គូស្នេហ៍ស្មោះស្ម័គ្រ សូមវិញ្ញាណខ័ណ្ខលោកយាយទៅកាន់ឋានសុខ និងជួយមេីលថែលោកតាឲ្យរហ័សជាផង មានជាតិក្រោយសូមលោកទាំងពីរជាគូនិងគ្នាគ្រប់ជាតិ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖



