បើឃើញប្តី មានសកម្មភាពចម្លែកៗទាំងនេះ អ្នកគួរតែឆាប់រកដំណោះស្រាយ កុំទុកយូរឱ្យសោះ

//s9.kh1.co/ee/ee5cc327da0b42a2bba9a6a593f18a17ac2cfcdc.jpg
នារី

 ២១-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មនុស្សស្រីដែលជាប្រពន្ធគ្រប់រូប ប្រសិនបើនៅសុខៗ ស្រាប់តែឃើញប្តីរបស់អ្នក បញ្ចេញនូវសកម្មភាពចម្លែកៗបែបនេះដាក់ អ្នកត្រូវតែឆាប់រកដំណោះស្រាយ ហើយកុំទុកយូរឱ្យសោះ។

យល់ដឹង៖ នៅក្នុងទំនាក់ទំនងរវាងប្តីប្រពន្ធ ប្រសិនបើចង់ ឱ្យកាន់តែមានភាពស្និទ្ធស្នាល និងគ្មានបញ្ហារវាងគ្នានោះ មនុស្សពីរនាក់គួរតែមានការយកចិត្តទុកដាក់ ជាមួយគ្នាឱ្យបានខ្លាំង ព្រោះនៅពេលដែលមានបញ្ហា អ្វីមួយកើតឡើង វានឹងមានភាពងាយស្រួល នៅក្នុងការដោះស្រាយទាន់ពេលវេលា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ចំពោះមនុស្សស្រីដែលជាប្រពន្ធ ប្រសិនបើអ្នក ស្រាប់តែសង្កេតឃើញថា ប្តីរបស់អ្នក ចាប់ផ្តើមមានសកម្មភាពចម្លែកៗ ដាក់អ្នកហើយនោះ អ្នកគួរតែរកដំណោះស្រាយ ឱ្យបានទាន់ពេល បើមិនអញ្ចឹងទេ ទំនាក់ទំនងប្តីប្រពន្ធអ្នក អាចនឹងមានការរង្គោះរង្គើរវាងគ្នាខ្លាំង ជាមិនខាន។

បើឃើញប្តីអ្នក មានសកម្មភាពចម្លែកៗទាំងនេះដាក់ អ្នកគួរតែឆាប់រកដំណោះស្រាយ កុំទុកយូរឱ្យសោះ៖

១.តែងតែខឹងអ្នកដោយគ្មានមូលហេតុច្បាស់លាស់

រូបតំណាង
រូបតំណាង

ប្រសិនបើប្តីរបស់អ្នក នៅសុខៗស្រាប់តែខឹងអ្នក ដោយគ្មានមូលហេតុច្បាស់លាស់ អ្នកគួរតែគិតទៅលើអ្វី ដែលអ្នកបានធ្វើ ឬមួយក៏មកពីមូលហេតុផ្សេង ម្យ៉ាងវិញ ដំណោះស្រាយដែលងាយស្រួលនោះ គឺអ្នកគួរតែសួរនាំ ទៅកាន់ប្តីអ្នកដោយត្រង់ៗ ថាមកពីមូលហេតុអ្វី បានជាប្តីអ្នកស្រាប់តែងតែខឹ ងនឹងអ្នកបែបនេះ នៅពេលនោះហើយ អ្នកនឹងបានដឹងហើយ ថាវាមកពីមូលហេតុអ្វី បើទោះបីជាប្តីរបស់អ្នក មិនបានប្រាប់ត្រង់ក៏ដោយ តែវាក៏ជាដំណោះស្រាយផងដែរ លើសពីនេះ បើទុកយូរ ទំនាក់ទំនងប្តីប្រពន្ធ ច្បាស់ជាឈានដល់ការបែកបាក់គ្នា ជាមិនខាន។

២. ព្រងើយកន្តើយជាមួយនឹងអ្វីៗទាំងអស់ ដែលទាក់ទងនឹងអ្នក

រូបតំណាង
រូបតំណាង

ប្តីប្រពន្ធ ដែលធ្លាប់តែមានភាពផ្អែមល្ហែមនឹងគ្នា ប៉ុន្តេនៅសុខៗស្រាប់តែប្តីអ្នក ចាប់ផ្តើមព្រងើយកន្តើយ ជាមួយនឹងអ្វីៗ ដែលទាក់ទងនឹងអ្នក ទាំងអស់នោះ អ្នកគួរតែឆាប់រកដំណោះស្រាយ ឱ្យបានលឿនបំផុត ជាពិសេស កំទុកបញ្ហានេះចោល រហូតដល់ពេលមួយ ដែលមិនអាចដោះស្រាយបានឱ្យសោះ។ ហេតុនេះហើយ មនុស្សស្រីគ្រប់រូប បើប្តីអ្នក បញ្ចេញសកម្មភាពនេះដាក់អ្នក គឺអ្នកត្រូវរកដំណោះ ឱ្យបានកាន់តែឆាប់ គឺកាន់តែល្អ។

៣. ធុញទ្រាន់នឹងអ្នក នៅពេលអ្នកព្យាយាមស្និទ្ធស្នាលជាមួយ

រូបតំណាង
រូបតំណាង

ចំពោះជីវិតប្តីប្រពន្ធ ការបង្ហាញភាពស្និទ្ធស្នាលដាក់គ្នា វាជារឿងដែលធម្មតាទៅហើយ ប៉ុន្តែប្រសិនបើនៅពេលមួយ ដែលអ្នកព្យាយាមស្និទ្ធស្នាលជាមួយប្តីអ្នក ប៉ុន្តែប្តីរបស់អ្នក ស្រាប់តែបញ្ចេញនូវសកម្មភាពធុញទ្រាន់ ជាមួយនឹងអ្នកនោះ គឺអ្នកត្រូវតែព្យាយាមរកមូលហេតុ ដើម្បីធ្វើការដោះស្រាយឱ្យបានឆាប់ ព្រោះថាវាអាចនឹងបណ្តាល មកពីមូលហេតុផ្សេងៗ ដែលអ្នកមិនបានដឹង ដូច្នេះហើយ ការរកដំណោះស្រាយឱ្យបានឆាប់ គឺវានឹងមានភាពងាយស្រួល ក្នុងការឱ្យអ្នក ដោះស្រាយនូវបញ្ហានេះ បានដោយងាយ និងទាន់ពេលវេលា៕

ប្រភពphunutoday.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T