មិនធម្មតាទេ! គ្រាន់តែក្នុងកម្មវិធី Cannes ២០២១ បានចំណាយប្រាក់១ លានដុល្លារ ដើម្បីធ្វើតេស្ត Covid-១៩

//s9.kh1.co/c7/c7549fe1179b5c7e21fd46e0667dbfa0cafa5c2e.jpg
តារា & កម្សាន្ដ

 ២១-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មិនមែនចេះតែឲ្យចូលនោះទេ នៅក្នុងកម្មវិធី Cannes Film Festival ត្រូវតែប្រាកដថាគ្មានកូវីដ-១៩

បរទេស៖ កាលពីថ្ងៃទី ២០ ខែកក្កដានេះ បើយោងតាម ​​Variety កម្មវិធី Cannes Film Festival 2021 លើកទី ៧៤ ត្រូវបានប្រារព្ធធ្វើឡើងនៅចំកណ្តាលនៃជំងឺរាតត្បាតកូវីដ-១៩ ដោយប្រមូលផ្តុំតារាល្បី ៗ ជាច្រើនដូចជា Matt Damon, Regina King, Timothée Chalamet, Orlando Bloom ដោយវាមិនមែនជារឿងងាយស្រួលនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

យ៉ាងណាមិញ អ្នកដឹកនាំ កម្មវិធី Cannes Film Festival លោក Thierry Frémaux បានមានប្រសាសន៍ថា «Cannes Film Festival» គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យនិងពិសេសមួយ។ ដោយលោកនឹងក្រុមការងារ ខិតខំរៀបចំពិធីបុណ្យនេះប្រកបដោយការទទួលខុសត្រូវធានានូវសុវត្ថិភាពបំផុតសម្រាប់ភ្ញៀវរបស់លោក ។

ម៉ូដរូបភាពប្លែកៗក្នុងកម្មវិធី
ម៉ូដរូបភាពប្លែកៗក្នុងកម្មវិធី

ក្នុងនោះផងដែរ អ្នករៀបចំបានចំណាយប្រាក់ប្រហែលមួយលានដុល្លារ ដើម្បីចំណាយសម្រាប់ការធ្វើតេស្ត Covid-19 សម្រាប់ភ្ញៀវ ២៨,០០០ នាក់ តួលេខនេះមិនរាប់បញ្ចូលប្រជាជនមកពីសហភាពអឺរ៉ុបនោះទេ។ ទន្ទឹមនឹងនេះ ពួកគេត្រូវបានអនុញ្ញាតឱ្យរំលងការធ្វើតេស្ត Covid-19 ប្រសិនបើពួកគេអាចផ្តល់ភស្តុតាងនៃការចាក់វ៉ាក់សាំងរួចរាល់។ តែជាសំណាងល្អដោយ មិនមានរបាយការណ៍អំពីការផ្ទុះឡើងនៅក្នុងកម្មវិធីនេះឡើយ។

បន្ថែមពីនេះ លោក Thierry Frémaux មិនបានរំពឹងថាអ្នករៀបចំនឹងបង្កើតការជួបជុំដ៏ខ្ជះខ្ជាយបែបនេះទេ ជាពិសេសនៅក្នុងរដូវកាលនៃការរីករាលដាលជម្ងឺបែបនេះ៕

ម៉ូដរូបភាពប្លែកៗក្នុងកម្មវិធី
ម៉ូដរូបភាពប្លែកៗក្នុងកម្មវិធី

ប្រភព៖ zingnews

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T