មកស្ដាប់ ប្រសាសន៍លោកគ្រូ អេ ភូថង រៀបរាប់អំពីស្ថានភាពជំងឺកូវីដ-១៩ របស់ខ្លួនពេលនេះ (មានវីដេអូ)

//s9.kh1.co/76/76e70aa4478e5c50ca74cf43580fb09880348fac.jpg
កីទ្បា

 ២១-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មកស្ដាប់ ប្រសាសន៍លោកគ្រូ អេ ភូថង រៀបអំពីស្ថានភាពជំងឺកូវីដ-១៩ របស់ខ្លួនពេលនេះ។

កម្ពុជា៖ ជាការពិតណាស់ អតីតស្ដេចប្រដាល់កម្ពុជា ហើយបច្ចុប្បន្នជាគ្រូបង្វឹកគុនខ្មែរ លោកគ្រូ អេ ភូថង ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅ​ឯពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីតេស្ដវិជ្ជមានជំងឺកូវីដ-១៩ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 លោកគ្រូ អេ ភូថង
 លោកគ្រូ អេ ភូថង

មកទល់ពេលនេះ ស្ថានភាពជំងឺរបស់លោកគ្រូហាក់បានល្អប្រសើរច្រើនជាងមុន ហើយតាមរយៈឃ្លីបវីដេអូខ្លីមួយ លោកគ្រូក៏បានរាប់ពីអាការៈមុនពេលបានចូលព្យាបាល និងបច្ចុប្បន្នផងដែរ។

ដោយលោកគ្រូបានរម្លឹកថា ខ្លួនស្ទើរបាត់បង់ជីវិតទៅហើយ ព្រោះនៅរយៈពេល២ថ្ងៃមុនបានចូលមកព្យាបាល លោកគ្រូពិបាកដកដង្ហើមខ្លាំងណាស់។ ប៉ុន្ដែក្រោយមក ដោយសារការខិតខំព្យាបាលយ៉ាងយកចិត្ដទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ បូករួមទាំងការចាកវ៉ាក់សាំងរួចរាល់ផងនោះ​ ទើបសុខភាពរបស់លោកគ្រូបានប្រសើរឡើងវិញ។

 លោកគ្រូ អេ ភូថង
 លោកគ្រូ អេ ភូថង

ជាមួយគ្នានេះ លោកគ្រូ អេ ភូថង ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបប្រុងប្រយ័ត្នពីជំងឺកូវីដ-១៩ ឲ្យបានខ្ពស់ ព្រោះថាជំងឺឆ្លងដ៏កាចសាហាវនេះ មិនដែលភ្លេចយើងម្ដងណាឡើយ៕

ប្រភពវីដេអូ៖ H.E. PEN VIBOL

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T