បណ្ដុំរូបភាពខុសបច្ចេកទេស ដែលបង្ហាញពីបុគ្គលិក មិនយកចិត្តទុកដាក់លើការងារ

//s9.kh1.co/e3/e348ee830d316e47c162fa84b5ef67877368a48e.jpg
សង្គម

 ២១-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

វេបសាយ Bored Panda ទើបតែប្រមូលបានរូបភាពខុសបច្ចេកទេស បែបកំប្លែងចំនួនប៉ុន្មានសន្លឹក មកពីជុំវិញពិភពលោក។

បរទេស៖ ថ្មីៗនេះ វេបសាយ Bored Panda ទើបតែប្រមូលបានរូបភាពខុសបច្ចេកទេស បែបកំប្លែងចំនួនប៉ុន្មានសន្លឹក មកពីជុំវិញពិភពលោក ដែលបង្ហាញពីបុគ្គលិក មិនយកចិត្តទុកដាក់ឡើយលើការងាររបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពទាំងអស់នោះ ត្រូវបានមហាជនចាប់អារម្មណ៍ និងអស់សំណើចយ៉ាងខ្លាំង ដែលគេគិតថា បុគ្គលិកគួរណាស់តែផ្ដោតលើការងារឡើងវីញ បន្ទាប់ពីរយៈពេល១៦ខែនៃការរឹតបន្តឹង ដោយសារជំងឹកូវីដ-១៩រាតត្បាតផងដែរ។

យ៉ាងណាមិញ ដើម្បីជ្រាបថារូបភាពមានភាពកំប្លែងប៉ុន្មាន សូមទស្សនារូបភាពខាងក្រោម៖

១. អីវ៉ាន់មួយប្រភេទ ដែលគេដាក់លក់នៅក្នុងហាងទំនិញមួយកន្លែងក្នុងចក្រភពអង់គ្លេស ដោយតម្លៃពីមុន១ផោន តែបែរជាឥលូវលក់តម្លៃ២ផោនវិញ។

រូបភាព
រូបភាព

២. អគារអាផាតមិនមួយកន្លែង ក្នុងប្រទេសចិន ជាងសាងសង់យ៉.សម្រាប់គយគន់ទេសភាព តែបែរជាគ្មានទ្វារសម្រាប់ឲ្យចេញចូលទៅវិញ។

រូបភាព
រូបភាព

៣. អ្នកដឹកជញ្ជូនក្នុងសហរដ្ឋអាមេរិក បានតម្រៀបប្រអប់អីវ៉ាន់គរលើគ្នា ទាំងដែលនៅលើប្រអប់សរសេរយ៉ាងច្បាស់ថា ហាមមិនឲ្យធ្វើអីចឹង។

រូបភាព
រូបភាព

៤. នៅក្នុងហាងលក់ទំនិញមួយកន្លែងក្នុងចក្រភពអង់គ្លេស បានដាក់ដបស្រាជាច្រើនដបលើធ្នើរ ដែលដាក់ស្លាកសរសេរថា “ទឹក”។

រូបភាព
រូបភាព

៥. សំនួរមួយនៅលើប្រព័ន្ធអនឡាញ បានចោទសួរអ្នកចូលរួមថា តើមានដែលជួបគ្រោះថ្នាក់អ្វីមួយ ដែលបណ្ដាលឲ្យស្លាប់ឬអត់?

រូបភាព
រូបភាព

៦. កង្ហាលើពិដាន ដាក់ជាប់នឹងឧបករណ៍បញ្ចាំងស្លាយតែម្ដង។

រូបភាព
រូបភាព

៧. ទូរដកលុយធនាគារមួយ នៅសហរដ្ឋអាមេរិក បានចេញជាចម្លើយ “បាទ/ច៎ា” និង “ទេ” ទៅកាន់អ្នកប្រើប្រាស់ ដោយមិនចេញជាសំនួរឲ្យឃើញ។

រូបភាព
រូបភាព

៨. អាហារកំប៉ុងមួយនៅអូស្ត្រាលី សម្បកកំប៉ុងដាក់រូបផ្សេង ខុសពីអាហារក្នុងកំប៉ុង។

រូបភាព
រូបភាព

៩. ហាងមួយរៀបចំស្លាកណែនាំម្ហូបអាហារខុស ដោយ Ice Cream (ការ៉េម) បែរជាសរសេរ Scream (ស្រែក) ទៅវិញ។

រូបភាព
រូបភាព

១០. កម្មករសាងសង់ជណ្ដើរខុស។

រូបភាព
រូបភាព

១១. រៀបការ៉ូខុសក្បាច់។

រូបភាព
រូបភាព

១២. រូបភាពលើស្លាកបង្ហាញថា ហាមមិនឲ្យហែលទឹក តែអក្សរពីក្រោមសរសេរថា ហាម “ជក់បារី”៕

រូបភាព
រូបភាព

ប្រភព: Daily Mail / Bored Panda

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T