ទីបំផុត! មេ Amazon បានហោះទៅទីអវកាស ដូចការគ្រោងទុក ដោយសុវត្ថិភាព

//s9.kh1.co/8e/8e3f686c3df1c2d892fdfcfb386fcf0876ddb59f.jpg
បច្ចេកវិទ្យា

 ២១-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ពួកគាត់បានធ្វើដំណើរតាមយានរាងដូចក្បាលគ្រាប់ ដែលមានបង្អួចធំបំផុត ដោយផ្ដល់នូវទេសភាពដ៏អស្ចារ្យនៃផែនដី ពីការហោះហើរក្នុងលំហ។

អាមេរិក៖ មហាសេដ្ឋីប្រាក់ប៊ីលាន លោក Jeff Bezos បានធ្វើដំណើររយៈពេលខ្លី ទៅកាន់ទីអវកាស ក្នុងការហោះហើរដឹកមនុស្សជាលើកដំបូង នៃនាវារ៉ុក្កែតរបស់គាត់ គឺ New Shepard។ គាត់ត្រូវបានរួមដំណើរដោយ លោក Mark Bezos ជាបងប្រុសរបស់គាត់ លោកយាយ Wally Funk អាយុ៨២ឆ្នាំ និងយុវជនម្នាក់អាយុ១៨ឆ្នាំ ដែលជានិស្សិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពួកគាត់បានធ្វើដំណើរតាមយានរាងដូចក្បាលគ្រាប់ ដែលមានបង្អួចធំបំផុត ដោយផ្ដល់នូវទេសភាពដ៏អស្ចារ្យនៃផែនដី ពីការហោះហើរក្នុងលំហ។ នៅពេលយាននេះបានត្រឡប់មកវិញ បន្ទាប់ពីការហោះហើរ១០នាទីនិង១០វិនាទី លោក Jeff Bezos បានលាន់មាត់ថា៖ «ថ្ងៃល្អបំផុតមិនធ្លាប់មាន!»។ រ៉ុក្កែត New Shepard បង្កើតឡើងដោយក្រុមហ៊ុន Blue Origin របស់លោក Bezos ត្រូវបានរចនាឡើង ដើម្បីបម្រើដល់ទីផ្សារ ដែលកំពុងរីកដុះដាលសម្រាប់វិស័យទេសចរណ៍នៅក្នុងលំហ។

ស្ថាបនិកក្រុមហ៊ុន Amazon លោក Bezos និងអ្នកចូលរួមដទៃទៀត នៅក្នុងការប្រកួតប្រជែងមហាសេដ្ឋីផ្នែកអវកាស ត្រូវបានអ្នករិះគន់មើលឃើញថា ជាការធ្វើដំណើរកម្សាន្ត សម្រាប់អ្នកមានបំផុត។ ក្រុមអ្នករិះគន់បាននិយាយថា ប្រាក់គួរតែត្រូវចំណាយទៅលើការដំឡើងប្រាក់ខែ ដល់បុគ្គលិក ឬប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ គួរបញ្ជាក់ថា យានអវកាសនេះបានហោះឡើង នៅវេលាម៉ោង៨:១២យប់ ថ្ងៃអង្គារ (ពេលវេលានៅកម្ពុជា) ពីព្រលានឯកជនមួយ ក្នុងរដ្ឋ Texas៕

https://s9.kh1.co/__image/w=650,h=547,q=100/f3/f39f9cf1b9fb9d5bada0df91227e1fa7eb195254.jpg
https://s9.kh1.co/__image/w=650,h=366,q=100/d5/d51605482e5f9681ba62a3381ea63a7569df571a.jpg

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T