កុំខ្វាយខ្វល់នឹងជីវិតអ្នកដទៃខ្លាំងពេក អ្នកគួរតែងាកមកយកចិត្តទុកដាក់ជាមួយជីវិតខ្លួនឯងវិញ

//s9.kh1.co/6a/6ac703acd3e4c36ab316a8a4ee1d26a71032c6fc.jpg
នារី

 ២០-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

វិធីសាស្ត្រទាំងនេះ វាអាចនឹងជួយឱ្យអ្នក ចាប់ផ្តើមងាកមកយកចិត្តទុកដាក់ជាមួយនឹងជីវិតខ្លួនឯងកាន់តែច្រើន ជាងខ្វល់ខ្វាយជាមួយនឹងជីវិតអ្នកទៃ។

យល់ដឹង៖ មនុស្សយើងម្នាក់ៗ គឺតែងតែចង់ទទួលបានជីវិត ដ៏ល្អប្រសើរមួយ ប៉ុន្តែមនុស្សមួយចំនួន មិនព្រមព្យាយាម យកកចិត្តទុកដាក់ ជាមួយនឹងខ្លួនឯងទេ តែបែរជាខ្វាយខ្វល់ ទៅនឹងជីវិតរបស់អ្នកដទៃជាងទៅវិញ ដែលជាហេតុធ្វើឱ្យជីវិតពួកគេ មិនអាចទទួលបានការរីកចម្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ មុននឹងចង់ឱ្យជីវិតខ្លួនឯង ទទួលបានការរីកចម្រើន អ្នកទាំងអស់គ្នា ត្រូវតែមានការយកចិត្តទុកដាក់ ជាមួយខ្លួនឯង ឱ្យបានច្រើនជាមុនសិន នោះអ្នកនឹងទទួលបានជីវិត ដែលមានការរីកចម្រើនមួយ ជាមិនខាន ហេតុនេះហើយ ទើបអ្នកទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ជាមួយខ្លួន និងកាត់បន្ថយការខ្វាយខ្វល់ ជាមួយនឹងជីវិតអ្នកដទៃ។

វិធីទាំងនេះ ដែលធ្វើឱ្យអ្នក ងាកមកយកចិត្តទុកដាក់ជាមួយនឹងខ្លួនឯងឡើងវិញ ជាងខ្វល់ខ្វាយពីអ្នកដទៃ៖

១. ព្យាយាមចំណាយពេលវេលានៅម្នាក់ឯងឱ្យបានច្រើន

រូបតំណាង
រូបតំណាង

ការដែលអ្នក ព្យាយាមចំណាយពេលវេលានៅម្នាក់ឯង ឱ្យបានកាន់តែច្រើននោះ វានឹងធ្វើឱ្យអ្នក កាន់តែងាយមើលឃើញពីតម្លៃ និងគុណសម្បត្តិរបស់ខ្លួនឯង កាន់តែច្រើន ហេតុនេះហើយ ការព្យាយាមនៅម្នាក់ឯង វាធ្វើឱ្យខ្លួនអ្នក បានស្គាល់នូវគុណតម្លៃ របស់ខ្លួនឯង ហើយវាក៏ជាអ្វី ដែលធ្វើឱ្យអ្នក ចាប់ផ្តើមងាកមកយកចិត្តទុកដាក់ ជាមួយនឹងខ្លួនឯងឡើងវិញដែរ ជាពិសេស វាធ្វើឱ្យអ្នកបានកាត់បន្ថយ ក្នុងការខ្វាយខ្វល់ពីជីវិតអ្នកដទៃ ទៀតផង។

២. ត្រូវប្រាកដជាមួយនឹងចិត្តខ្លួនឯងថា ចង់បាននិងត្រូវការអ្វី

រូបតំណាង
រូបតំណាង

មុននឹងចង់ស្គាល់ខ្លួនឯង ឱ្យបានកាន់តែច្បាស់ អ្នកត្រូវតែមានការប្រាកដចិត្ត ជាមួយនឹងខ្លួនឯងជាមុនសិន ថាអ្នកចង់បានអ្វី ឬត្រូវការអ្វីឱ្យប្រាកដ នាពេលនោះហើយ ដែលវាធ្វើឱ្យអ្នក កាន់តែស្គាល់តែខ្លួនឯងកាន់តែច្បាស់ ហើយវាក៏ធ្វើឱ្យអ្នក បែរមកយកចិត្តទុកជាមួយខ្លួនឯង ឡើងវិញផងដែរ។ ម្យ៉ាងវិញ វានឹងធ្វើឱ្យអ្នក ក្លាយទៅជាមនុស្ស ដែលមិនសូវមានការខ្វាយខ្វល់ ពីអ្នកដទៃច្រើនដូចមុន លើសពីនេះ ជីវិតអ្នកក៏នឹងទទួលបាន តែភាពរីកចម្រើន។

៣. ជៀសវាងប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ

រូបតំណាង
រូបតំណាង

ដើម្បីធ្វើឱ្យខ្លួនអ្នក ចាប់ផ្តើមងាកមកចាប់អារម្មណ៍ និងយកចិត្តទុកដាក់ជាមួយខ្លួនឯង ឱ្យបានកាន់តែច្រើនជាងខ្វល់ខ្វាយពីជីវិតអ្នកដទៃនោះ ដាច់ខាតអ្នកត្រូវតែជៀសវាង ក្នុងការប្រៀបធៀបជីវិតខ្លួនឯង ទៅនឹងជីវិតអ្នកដទៃ ព្រោះប្រសិនបើអ្នក មិនជៀសវាងពីការប្រៀបធៀបខ្លួនឯង ជាមួយនឹងអ្នកដទៃទេនោះ វានឹងធ្វើឱ្យអ្នក លែងមើលឃើញពីគុណតម្លៃរបស់ខ្លួនឯង ហើយវាក៏ធ្វើឱ្យអ្នក លែងមានអារម្មណ៍ ក្នុងការយកចិត្តទុកដាក់ ជាមួយនឹងខ្លួនឯងទៀតផង៕

ប្រភពhealthline.com

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T