ធនាគារ ABA ទទួលបានពានរង្វាន់ «ធនាគារឆ្នើមនៅកម្ពុជា ឆ្នាំ 2021» ពីទស្សនាវដ្តីហិរញ្ញវត្ថុ Euromoney

//s9.kh1.co/22/22e8d826c879e25ce1b898cf57f5607c61223b6a.jpg
សង្គម

 ២០-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ABA​ ដែលជាបុត្រសម្ពន្ធធនាគារជាតិកាណាដា បានទទួលពានរង្វាន់ ​ «ធនាគារឆ្នើមនៅកម្ពុជា ឆ្នាំ 2021» ពី​ Euromoney ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុដ៏ល្បីមួយរបស់ពិភពលោក។ ពានឆ្នាំ​ 2021 ជាកិត្តិនាមឆ្នាំទីប្រាំបីជាប់ៗគ្នាដែល ABA ទទួលបានពីទស្សនាវដ្តីហិរញ្ញវត្ថុមួយនេះ។

ភ្នំពេញ៖ ABA​ ដែលជាបុត្រសម្ពន្ធធនាគារជាតិកាណាដា បានទទួលពានរង្វាន់ ​ «ធនាគារឆ្នើមនៅកម្ពុជា ឆ្នាំ 2021» ពី​ Euromoney ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុដ៏ល្បីមួយរបស់ពិភពលោក។ ពានឆ្នាំ​ 2021 ជាកិត្តិនាមឆ្នាំទីប្រាំបីជាប់ៗគ្នាដែល ABA ទទួលបានពីទស្សនាវដ្តីហិរញ្ញវត្ថុមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ធនាគារ ABA ទទួលបានពានរង្វាន់ «ធនាគារឆ្នើមនៅកម្ពុជា ឆ្នាំ 2021»
ធនាគារ ABA ទទួលបានពានរង្វាន់ «ធនាគារឆ្នើមនៅកម្ពុជា ឆ្នាំ 2021»

​ពានរង្វាន់នេះសបញ្ជាក់ពីភាពឈានមុខរបស់ ABA ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា។ គណៈវិនិច្ឆ័យបានលើកឡើងពីអត្ថប្រយោជន៍ដែល ABA ផ្ដោតលើធនាគារឌីជីថល និងធនាគារអនឡាញរបស់ខ្លួន។ ក្នុងចំណោមចំណុចផ្សេងៗទៀត អ្នកជំនាញក៏បានស្ញប់ស្ញែងលើ៖

- ការបន្តអភិវឌ្ឍផលិតផលសេវាធនាគាររូបវន្តសំខាន់ៗរបស់ ABA គឺកម្មវិធី ABA Mobile

- ការដាក់ឲ្យប្រើប្រាស់មុខងារ គណនីរហ័ស សម្រាប់អ្នកដែលមិនទាន់ជាអតិថិជន

- ការដាក់ឲ្យដំណើរការកម្មវិធី PayWay Mobile និង

- ការកែប្រែប្រព័ន្ធធនាគារអនឡាញសម្រាប់អាជីវកម្ម

អំឡុងរាយការណ៍ ធនាគារក៏បានដាក់ដំណើរការដោយជោគជ័យនូវបណ្តាញស្វ័យសេវាថ្មី គឺ ABA 24/7។ ទីតាំងទាំងនេះ ស្ថិតនៅតំបន់មានចរាចរណ៍មមាញឹកក្នុងទីក្រុងសំខាន់ៗ ដែលអតិថិជនអាចចូលប្រើប្រាស់គណនីរបស់ខ្លួនបានគ្រប់ពេល តាមរយៈម៉ាស៊ីនដកប្រាក់ ម៉ាស៊ីនដក-ដាក់ប្រាក់ និងម៉ាស៊ីនដាក់មូលប្បទានបត្រ។

ដូចដែល Euromoney បានលើកឡើងក្នុងអត្ថបទរបស់ខ្លួន៖ « ABA ឈ្នះពានរង្វាន់សម្រាប់កម្ពុជា ជាមួយទំនុកចិត្តរឹងមាំ និងផ្អែកលើតួលេខសំខាន់ៗជាច្រើន ដូចជាទ្រព្យសកម្មសរុបកើន 40% ក្នុងឆ្នាំ 2020 សម្រេចដល់ 6.1 ប៊ីលានដុល្លារអាមេរិក, បញ្ញើកើន 43% សម្រេចដល់ 4.9 ប៊ីលានដុល្លារអាមេរិក, និងកម្ចីដុលកើន 39% សម្រេចដល់ 3.8 ប៊ីលានដុល្លារអាមេរិក។

នៅកម្ពុជា ABA ជាអ្នកត្រួសត្រាយផ្នែកឌីជីថល ហើយកូវីដ បានបន្ថែមសមត្ថភាពដល់ធនាគារទូទាំង​ពិភពលោកដែលខ្លាំង​ខាង​ឌីជីថល។ ABA Mobile មានមុខងារជាច្រើន ដូចមុខងារដែលត្រូវបានប្រើប្រាស់នៅ ហុងកុង ឬសិង្ហបុរី ហើយ ABA ពិតជាឆ្លាត ដែលបន្ថែមភាសាចិនក្នុងកម្មវិធីនេះ។ ABA ក៏បានដើរលើផ្លូវពាណិជ្ជកម្មអេឡិកត្រូនិក​ដ៏ត្រឹមត្រូវ ជាមួយ PayWay របស់ខ្លួន និងដំណើរការឡើងវិញនូវប្រព័ន្ធធនាគារអនឡាញ សម្រាប់អាជីវកម្ម។»

លោក Askhat​ Azhikhanov នាយកប្រតិបត្តិធនាគារ ​ABA​ មានប្រសាសន៍ថា៖

« ពានរង្វាន់ Euromoney បង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើង ជាធនាគារឆ្នើមសម្រាប់អតិថិជន។ យើងកំពុងប្រើប្រាស់សមត្ថភាពឌីជីថលដ៏ទំនើប ដើម្បីគាំទ្រដល់អតិថិជនអំឡុងពេលរីករាលដាលនៃវីរុស ព្រោះយើងយល់ច្បាស់អំពីសារៈសំខាន់នៃវត្តមាន​ភាព និងជាទីពឹងនៃសេវាធនាគារគ្រប់ពេលវេលា។ ដូច្នេះ យើងបានបន្តវិនិយោគលើកម្មវិធីនានា, ប្រព័ន្ធធនាគារអនឡាញ, ហើយបណ្តាញស្វ័យសេវា ABA 24/7 ត្រូវបានដាក់ឲ្យដំណើរការដើម្បីបម្រើសេវាជូនមូលដ្ឋានអតិថិជនកាន់តែទូលំទូលាយ។ »

ប្រសាសន៍លោក Askhat​ Azhikhanov 

លោក Azhikhanov​ បានបន្ថែមថា៖

« យើងសូមថ្លែងអំណរគុណ ដល់អតិថិជនរបស់យើងដែលជឿទុកចិត្តមកលើរាល់អ្វីដែលយើងធ្វើ និងផ្តល់ជូន។ »

  ប្រសាសន៍លោក Askhat​ Azhikhanov

ក្នុងនាមធនាគារកម្ពុជាឈានមុខ ABA ផ្តល់ហិរញ្ញវត្ថុឌីជីថលនវានុវត្ត និងងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យម, អាជីវកម្មខ្នាតតូច, និងរូបវន្តបុគ្គល។ គិតត្រឹមថ្ងៃទី30 មិថុនា 2021 ABA គ្រប់​គ្រង​ទ្រព្យសកម្មសរុប 6.9 ប៊ីលានដុល្លារអាមេរិក។

អំពី​​កម្មវិធី​ពានរង្វាន់​ឧត្តមភាពរបស់​ Euromoney​
​ពានរង្វាន់​ឧត្តមភាព​ប្រចាំឆ្នាំ​របស់​ទស្សនាវដ្តី​ Euromoney​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ 1992​ ហើយ​ជា​និយាម​សកល​សម្រាប់​​វិស័យ​ធនាគារ​។​ ពានរង្វាន់​ប្រចាំឆ្នាំ​ទាំងនេះ ​ គ្របដណ្ដប់​លើ​ផលិតផល​សកល​ជាង​ 20​ ប្រភេទ​ ពានរង្វាន់​លំដាប់​ថ្នាក់ឧត្តម​ប្រចាំ​តំបន់ ​ និង​ធនាគារ​ឆ្នើម​នៅ​បណ្ដា​ប្រទេស​ប្រមាណ​ 100 ​ ប្រទេស​ទូ​ទាំង​ពិភពលោក​។​ សេចក្តីសម្រេច​ផ្ដល់​ពានរង្វាន់​របស់​ទស្សនាវដ្ដី​ Euromoney​ ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​អ្នក​សារព័ត៌មាន​ជាន់ខ្ពស់​ ដែល​ដឹកនាំ​ដោយ​និពន្ធ​នាយក​របស់​ទស្សនាវដ្ដី​ Euromoney​ បន្ទាប់​ពី​ទទួល​បានការ​ដាក់​ជូន​ព័ត៌មាន​លម្អិត​ពី​សំណាក់​អ្នកចូលរួម​នៃ​ទីផ្សារ​នេះ ​ បូក​រួម​ជាមួយ​ការ​ធ្វើការ​ស្រាវជ្រាវ​មួយ​ឆ្នាំ​ពេញ​នៅ​ក្នុង​វិស័យ​ធនាគារ ​ និង​ទីផ្សារ​មូលធន​នៅ​ក្នុង​តំបន់​ដោយ​និពន្ធ​នាយក​ អ្នក​សារព័ត៌មាន​ និង​ក្រុម​ស្រាវជ្រាវ​។​

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T