មហាជនរិះគន់ខ្លាំង! ក្រោយព្រះសង្ឃមួយអង្គ អះអាងថា ការអោបស្រីគឺជារាប់អានគ្នា

//s9.kh1.co/78/7858915f674ed55826539c06fcd190639be33c8b.png
សង្គម

 ១៨-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មហាជនភ្ញាក់ផ្អើលខ្លាំង! ក្រោយព្រះសង្ឃមួយអង្គ អះអាងថា ការអោបបស្រីគឺជារាប់អានគ្នា

ខេត្តតាកែវ៖ មហាជន និង អ្នកប្រើប្រាស់បណ្តាញសង្គម ផ្ទុះការភ្ញាក់ជាខ្លាំងក្រោយពីលេចព័ត៍មានថា កាលពីថ្ងៃទីព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ មានព្រះសង្ឈមួយអង្គ ព្រះនាម ហេង ភាព គង់នៅវត្តពោធិវ័ន ពាក់ព័ន្ធជាមួយស្រី ខុសច្បាប់វិន័យ។ ក្នុងនោះដែរ លោកគ្រូអនុគណ ស្រុកត្រាំកក់ ខេត្តតាកែវ ព្រមទាំង មន្ទីរធម្មការ និងសាសនា ក៏បានមកដោះស្រាយកាត់ក្តីរឿងរ៉ាវព្រះសង្ឃ ហេង ភាព អស់រយៈពេល១ម៉ោង ដោយលោកគ្រូអនុគណ បានសម្រេចឱ្យលោកសង្ឃ ហេង ភាព ទៅសម្តែងបរាមុខ រយៈពេល ៣ខែ ហើយត្រូវឱ្យលោកគ្រូ ហេង ភាព និមន្ត មកគង់នៅវត្តពោធិវ័នវិញ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ព្រះសង្ឃព្រះនាម ហេង ភាព បានមានសង្ឃដីកាថា ព្រះអង្គទទួលស្គាល់ចំពោះការអោបស្រី នៅក្នុងវត្តនេះ តែលោកមិនបានធ្វើធ្វើអ្វី ឱ្យខុសឆ្គងទេ ចំពោះទង្វើរអោបស្រីនេះ គឺជាការរាប់អានគ្នាប៉ុណ្ណោះ។

គួរជម្រាបថា ទាក់ទិនព្រះសង្ឃអោបស្រីជាការរាប់អាននេះ ក៏បានផ្ទុះជាមតិមិនពេញចិត្តពីសំណាក់មហាជន ជាពិសេស អ្នកប្រើប្រាស់បណ្តាញតែម្តង៕

ព្រះសង្ឃ ហេង ភាព
ព្រះសង្ឃ ហេង ភាព
ព្រះសង្ឃ ហេង ភាព
ព្រះសង្ឃ ហេង ភាព
ព្រះសង្ឃ ហេង ភាព
ព្រះសង្ឃ ហេង ភាព
ព្រះសង្ឃ ហេង ភាព
ព្រះសង្ឃ ហេង ភាព
ការជំនុំកាត់ក្តីរឿងព្រះសង្ឃ ហេង ភាព
ការជំនុំកាត់ក្តីរឿងព្រះសង្ឃ ហេង ភាព
ការជំនុំកាត់ក្តីរឿងព្រះសង្ឃ ហេង ភាព
ការជំនុំកាត់ក្តីរឿងព្រះសង្ឃ ហេង ភាព
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T