គ្រូបង្រៀនម្នាក់នេះ ក្ដៅចិត្តពេករត់ទៅរៀនច្បាប់ រហូតដល់ក្លាយជាមេធាវី និងឈ្នះក្ដីកាលពី១៥ឆ្នាំមុនលើសាលាដែលបណ្ដាញគាត់

//s9.kh1.co/aa/aafb99e8ba0edac24a2bbb04f7e96ecb391887c0.jpg
សង្គម

 ១៨-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បុរសម្នាក់ ទើបទទួលបានសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាតុលាការប្រជាជននៅទីក្រុងហូជីមិញ នៃប្រទេសវៀតណាម។

វៀតណាម៖ កាលពីថ្មីៗនេះ បុរសម្នាក់ ទើបទទួលបានសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាតុលាការប្រជាជននៅទីក្រុងហូជីមិញ នៃប្រទេសវៀតណាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Le Cao Tanh មានអាយុ៤៩ឆ្នាំ រស់នៅក្នុងខេត្ត Lam Dong ហើយកាលពីឆ្នាំ២០០៦ គាត់ត្រូវបានសិស្សម្នាក់ជេរស្ដីដោយគ្មានមូលហេតុ ដែលធ្វើឲ្យគាត់បាត់បង់ការគ្រប់គ្រងអារម្មណ៍ និងទះកំផ្លៀងសិស្សនោះ បណ្ដាលឲ្យឈាមច្រមុះ។ ក្រោយមក នាយកសាលាបានបើកការប្រជុំគណៈកម្មាធិការវិន័យ និងសម្រេចបណ្ដាញគាត់ចេញពីសាលាតែម្ដង។

បើទោះជាយ៉ាងណាក៏ដោយ គាត់មិនសុខចិត្តឡើយ ដោយយករឿងនេះទៅប្ដឹងដល់តុលាការ និងស្នើសុំឲ្យមន្ទីរអប់និងបណ្ដុះបណ្ដាលខេត្ត ទទួលយកគាត់ចូលធ្វើការវិញ រួមទាំងទូទាត់សំណងខូចខាតផងដែរ។

លុះមកដល់ឆ្នាំ២០០៨ តុលាការប្រជាជនខេត្ត Lam Dong និង តុលាការខេត្ត Da Lat បានច្រានចោលបណ្ដឹងរបស់គាត់ ដែលធ្វើឲ្យគាត់ប្ដឹងឧទ្ធរណ៍ប្រឆាំងវិញម្ដង។ ហើយចាប់តាំងពីត្រូវបណ្ដាញចេញពីសាលា និងអំឡុងពេលតាមដានរឿងក្ដី គាត់បានព្យាយាមតាំងចិត្តសិក្សាមុខវិជ្ជាច្បាប់ និងប្រលងជាប់ក្លាយជាមេធាវីជាផ្លូវការក្នុងឆ្នាំ២០១០។

ប្រភពបានបន្ដទៀតថា មកដល់ឆ្នាំ២០១១ តុលាការបានបើកសាវនាការជំនុំជម្រះក្តីដោយបានលុបចោលសាលក្រមដំបូងនិងប្តឹងឧទ្ធរណ៍ ដើម្បីដោះស្រាយសាជាថ្មីក្នុងទិសដៅទទួលយកគាត់។

យ៉ាងណាមិញ អស់​រយៈពេលជាច្រើនឆ្នាំ ភាគីទាំងសងខាងបានប្ដឹងគ្នាទៅវិញទៅមក ហើយតុលាការក៏តែងតែច្រានចោលរឿងក្ដីម្ដងហើយម្ដងទៀត តែទីបំផុត តុលាការបានសម្រេចចុងក្រោយឲ្យខាងសាលាទទួលយកគាត់ធ្វើជាគ្រូវិញ និងផ្ដល់សំណងជាទឹកប្រាក់ចំនួន៦១៥លានដុងប៉ុណ្ណោះ (ប្រមាណ២៧ដុល្លារអាមេរិក)៕

សូមទស្សនារូបភាពខាងក្រោម៖

  លោក Le Cao Tanh
  លោក Le Cao Tanh
  លោក Le Cao Tanh
  លោក Le Cao Tanh
  លោក Le Cao Tanh
  លោក Le Cao Tanh

ប្រភព: tuoitre

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T