កម្រមានណាស់! បងប្អូនភ្លោះស្រីមួយគូ មានសង្សារជាបងប្អូនប្រុសភ្លោះមួយគូដែរ

//s9.kh1.co/6e/6e0f84e0157acddbc177cb82602b47b7fe3acd9b.jpg
សង្គម

 ១៥-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បងប្អូនភ្លោះស្រីមួយគូ មកពីរដ្ឋ Oregon នៃសហរដ្ឋអាមេរិក បានមានទំនាក់ទំនងស្នេហាជាមួយនឹងបងប្អូនភ្លោះប្រុសមួយគូដែរ ដែលនេះជាករណីកម្រមែនទែននៅលើពិភពលោក។

អាមេរិក៖ បងប្អូនភ្លោះស្រីមួយគូ មកពីរដ្ឋ Oregon នៃសហរដ្ឋអាមេរិក បានមានទំនាក់ទំនងស្នេហាជាមួយនឹងបងប្អូនភ្លោះប្រុសមួយគូដែរ ដែលនេះជាករណីកម្រមែនទែននៅលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Venessa និងនាង Kerissa អាយុ២៥ឆ្នាំ បានជួបនឹងមិត្តប្រុសរបស់ពួកនាងទាំងពីរអាយុ២៩ឆ្នាំ តាំងពីខែមិថុនា ឆ្នាំ២០២០មកម៉្លេះ និងបានធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នាទៅវិញទៅមកយ៉ាងឆាប់រហ័ស ហើយ៣ខែក្រោយមក ក៏ផ្លាស់មករស់នៅរួមគ្នាតែម្ដង។ សព្វថ្ងៃនេះ ពួកនាងទាំងពីរមានអាជីពជាអ្នកបង្វឹកការហាត់ប្រាណឯកជន និងមិត្តប្រុសវិញ ជាអ្នកធ្វើការផ្នែកវេជ្ជសាស្ត្រកីឡា។

ទន្ទឹមនឹងនេះដែរ រាល់ពេលទៅណាមកណាទាំងអស់គ្នាម្ដងៗ ពួកគេទាំងបួន តែងតែត្រូវបានមនុស្សម្នាសម្លឹងមើលជានិច្ច រហូតដល់មានពេលមួយ មានគេហៅឈប់សួរតាមផ្លូវ ដោយសារតែគិតថា បានឃើញដូចបែងភាគ។

យ៉ាងណាមិញ ជាធម្មតាបងប្អូនភ្លោះស្រីតែងតែចង់រៀបការក្នុងពេលតែមួយជាមួយគ្នា តែសម្រាប់បងប្អូនភ្លោះស្រីមួយគូខាងលើនេះ ហាក់មិនមានគម្រោងរៀបការបែបនោះឡើយ តែពួកគេទាំងពីរនឹងរង់ចាំមើលសិន ថានឹងអាចផ្លាស់ប្ដូរចិត្តឬយ៉ាងណា៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T