ស្អប់ប្រុសៗឬយ៉ាងម៉េច? ៥ឆ្នាំហើយ សត្វបក្សីខ្មៅមួយក្បាលនេះ ហើរបុកតែនិស្សិតប្រុសៗ (មានវីដេអូ)

//s9.kh1.co/be/beb9ca5f5f678a8173f535f44a705710d76b8380.jpg
សង្គម

 ០៩-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សត្វបក្សីខ្មៅមួយក្បាល ហើរបុកសំដៅរកតែនិស្សិតប្រុស អស់​រយៈពេល៥ឆ្នាំមកហើយ។

ចិន៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងការភ្ញាក់ផ្អើល ជុំវិញវីដេអូឃ្លីបមួយ ដែលថតបង្ហោះចែកចាយនូវសកម្មភាព សត្វបក្សីខ្មៅមួយក្បាល ហើរបុកតែនិស្សិតប្រុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងនៅទីធ្លាសកលវិទ្យាល័យមួយកន្លែង ដែលស្ថិតក្នុងខេត្ត Guizhou នៃប្រទេសចិន ហើយយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង តាមរយៈ​វីដេអូឃ្លីប បង្ហាញឲ្យឃើញថា រាល់ពេលមាននិស្សិតប្រុសៗ ដើរឆ្លងកាត់ម្ដងៗ ស្រាប់តែសត្វបក្សីខ្មៅមួយក្បាល ហើរចេញពីដើមឈើ និងសំដៅទៅកាន់ពួកនិស្សិតប្រុសទាំងនោះភ្លាមៗ។ ហើយនៅពេលដែលព្យាយាមគេចចេញពីវា វាក៏មិនបណ្ដោយឲ្យទៅស្រួលៗដែរ ដោយមានពេលខ្លះ វាហើរដេញតាមពីក្រោយទៀតផង។ ចំពោះនិស្សិតស្រីៗវិញ បើទោះជាដើរកាត់ច្រើនដងយ៉ាងណាក៏ដោយ ក៏វាមិនអើពើក្នុងការហើរដេញដែរ។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវដ៏ចម្លែកខាងលើនេះ បានកើតឡើងអស់​រយៈពេល៥ឆ្នាំមកហើយមកទល់បច្ចុប្បន្ននេះ ដែលសត្វបក្សីតែងតែវិលមកកាន់សកលវិទ្យាល័យនាពេលរដូវក្ដៅ និងនិទាឃរដូវ។ ហើយខាងសកលវិទ្យាក៏បានចេញជាស្លាកមួយដាក់ក្បែរដើមឈើ ដើម្បីជាដាស់តឿន ដោយសរសេរថា “សូមប្រុងប្រយ័ត្ននឹងសត្វបក្សី កុំបង្កឲ្យមានហេតុ សូមដើរផ្លូវផ្សេង”។

ទន្ទឹមនឹងនេះដែរ មានអតីតនិស្សិតប៉ុន្មាននាក់ដែលធ្លាប់បានសិក្សានៅទីនោះ បានបញ្ចេញមតិ ដោយរៀបរាប់ថា៖

តើពិតមែនទេ? ខ្ញុំរៀនចប់កាលពី២ឆ្នាំមុន ហើយសត្វបក្សីនោះ នៅតែនៅទីនោះទៀត? វាហើរមកវាយប្រហារខ្ញុំប៉ុន្មានដងដែរ។ ខ្ញុំធ្លាប់យកសៀវភៅធ្វើជាមួកការពារ រាល់ពេលដើរកាត់ម្ដងៗ។ វាពិតជាឈឺណាស់!

សម្ដីអតីតនិស្សិត

ខ្ញុំធ្លាប់ឮថាមាននិស្សិតប្រុសម្នាក់ បានប៉ះពាល់សំបុកបក្សី ដែលជាហេតុបង្កឲ្យវាចាប់ផ្ដើមវាយប្រហារលើមនុស្សប្រុស៕

សម្ដីអតីតនិស្សិត

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

ប្រភព: South China Morning Post

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T