តែគុជដ៏ល្បីល្បាញរបស់តៃវ៉ាន់ TRUEDAN បើកដំណើរការសាខានរោត្តម នៅព្រឹកថ្ងៃទី០​៨ ខែកក្កដានេះ

//s9.kh1.co/2d/2df433e5d185b1fcba0fd0a48107f7461393b8ac.jpg
សង្គម

 ០៨-កក្កដា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

នៅថ្ងៃទី០៨ ខែកក្កដាថ្មីៗនេះ តែគុជ TRUEDAN ដែលទទួលបានការពេញនិយមនៅទូទាំងទ្វីបអាស៊ី និងអូស្ត្រាលី មានដើមកំណើតពីតៃវ៉ាន់ បានរៀបចំពិធីសម្ពោធសាខាថ្មីរបស់ខ្លួន ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្បែរផ្សារទំនើបជីបម៉ុង Noro Mall ទល់មុខធនាគារ BNK Microfinance។​

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែកក្កដានេះ តែគុជ TRUEDAN ដែលទទួលបានការពេញនិយមនៅទូទាំងទ្វីបអាស៊ី និងអូស្ត្រាលី មានដើមកំណើតពីតៃវ៉ាន់ បានរៀបចំពិធីសម្ពោធសាខាថ្មីរបស់ខ្លួន ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្បែរផ្សារទំនើបជីបម៉ុង Noro Mall ទល់មុខធនាគារ BNK Microfinance។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
TRUEDAN បើកដំណើរការសាខានរោត្តម
TRUEDAN បើកដំណើរការសាខានរោត្តម

លោក Alan Lian​ ប្រធានគ្រប់គ្រងទីផ្សារ TRUEDAN ប្រចាំនៅកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានថា TRUEDAN ជាយីហោតែគុជអន្តរជាតិដ៏ល្បីល្បាញ ដែលមានដើមកំណើតមកពីតៃវ៉ាន់ ហើយកំពុងតែបើកដំណើរការ និងទទួលបានប្រជាប្រិយភាពលើបណ្តា ១៣ ប្រទេស។ ឥឡូវនេះ បានមកដល់ប្រទេសកម្ពុជាយើងហើយ។

TRUEDAN បើកដំណើរការសាខានរោត្តម
TRUEDAN បើកដំណើរការសាខានរោត្តម

គន្លឹះសំខាន់នៃការរក្សារសជាតិដើម ដ៏ឈ្ងុយឆ្ងាញ់របស់ទ្រូដាន់នោះគឺ ស្ករអំពៅ ត្រូវបានចម្អិនដោយដៃផ្ទាល់ និងវិធីសាស្រ្តក្នុងការរៀបចំ ទុកដាក់ភេសជ្ជៈ ទៅតាមរូបមន្តដើមមកពីតៃវ៉ាន់។ គ្រឿងផ្សំស្រស់ៗជាច្រើនមុខ បូករួមទាំងស្លឹកតែ ដ៏មានគុណភាពខ្ពស់ ត្រូវបានប្រើប្រាស់ក្នុងការធ្វើភេសជ្ជៈ ទ្រូដាន់ ដើម្បីឱ្យអ្នកទទួលទាន ធានាថាទទួលបាននូវរសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ ព្រមទាំងសុខភាពល្អផងដែរ។

ភេសជ្ជៈទាំងអស់របស់  TRUEDAN ពុំមានប្រើប្រាស់នូវសារជាតិគីមី ឬ គ្រឿងបន្ថែមពណ៌ផ្សេងៗលើភេសជ្ជៈឡើយ  ដូច្នេះហើយនៅពេល ដែលទទួលទានភេសជ្ជៈរបស់ TRUEDAN វានឹងធ្វើឲ្យលោកអ្នកទទួលបានរសជាតិដ៏ឆ្ងាញ់ និងមានអារម្មណ៍ថា ស្រស់ស្រាយ​ ដូចបានញ៉ាំផ្ទាល់នៅតៃវ៉ាន់។

TRUEDAN បើកដំណើរការសាខានរោត្តម
TRUEDAN បើកដំណើរការសាខានរោត្តម

Truedan ត្រូវបាននាំចូលមកកាន់ប្រទេសកម្ពុជា ហើយនឹងកំពុងបើកដំណើរការនូវហាងចំនួន ០២ រួចមកហើយ ដែលក្នុងនោះមាន TRUEDAN សាខាតិចណូ និង TRUEDAN សាខាអូឡាំពិក ។ ពេលនេះ TRUEDAN Cambodia បានបើកសម្ពោធជាផ្លូវការនូវសាខាទី០៣ របស់ខ្លួន ដែលមានទីតាំងដ៏ធំទូលាយ និងមានផាសុកភាព នោះគឺ TRUEDAN សាខានរោត្តម ដែលមានជាមួយភេសជ្ជៈ០៤ រសជាតិថ្មីចេញលក់នៅថ្ងៃ សម្ពោធនេះផងដែរ។

ភេសជ្ជៈល្បីប្រចាំហាង TRUEDAN  រួមមាន÷

·         តែគុជស្ករអំពៅ (Brown Sugar Milk Tea with Boba)

·         ត្រាវស្រស់ ជាមួយទឹកដោះគោស្ករអំពៅ (Brown Sugar Milk with Fresh Taro)

·         តែបៃតងម្លិះ ជាមួយគ្រីមទឹកដោះគោ (Jasmine Green Tea with Milk Cream)

·         តែម្លិះបៃតង ផាសិន គុជជាមួយចាហួយដូង  (Passion Fruit Green tea with Boba & Coconut Jelly)

·         តែបៃតងម៉ាឆាក្រឡុកទឹកដោះគោស្រស់ និងភូឌិញ (Matcha Milk with Pudding Shaved Ice)

គ្រប់ភេសជ្ជៈ TRUEDAN ទាំងអស់ ក៏អាចកុម្ម៉ង់បានពីកម្មវិធីដឹកជញ្ជូនបានផងដែរ ដូចជា foodpanda, NHAM24, BLOC, Muuve និង E-GetS  រឺ សេវាកម្មដឹកជញ្ចូនរហ័សរបស់ហាងផ្ទាល់ ​​​095 6666 20 រឺ  inbox Facebook page: Truedan Cambodia ៕

TRUEDAN បើកដំណើរការសាខានរោត្តម
TRUEDAN បើកដំណើរការសាខានរោត្តម
TRUEDAN បើកដំណើរការសាខានរោត្តម
TRUEDAN បើកដំណើរការសាខានរោត្តម
TRUEDAN បើកដំណើរការសាខានរោត្តម
TRUEDAN បើកដំណើរការសាខានរោត្តម
TRUEDAN បើកដំណើរការសាខានរោត្តម
TRUEDAN បើកដំណើរការសាខានរោត្តម
https://s9.kh1.co/__image/w=650,h=434,q=100/0b/0be7cb46c1670ff08d1ebd4a992c79ccb2cc8882.jpg
TRUEDAN បើកដំណើរការសាខានរោត្តម
TRUEDAN បើកដំណើរការសាខានរោត្តម
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T