“Luna Prime” ហាងរចនាបទមកុដអប្សារា បានបង្ហាញខ្លួនជាផ្លូវការនៅចំកណ្ដាលបេះដូងនៃក្រុងភ្នំពេញ

//s9.kh1.co/f1/f12cc38ad062b816af97f1979d3f9dc4de692ad0.jpg
សង្គម

 ២៧-ឧសភា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

កាលពីព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ ២០២២ “ Luna Prime ” បានបើកសម្ពោធដំណើរជាផ្លូវការ នៅលើបណ្តោយមហាវិធីព្រះនរោត្តម កែងនឹងផ្លូវ៣៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជាធានីភ្នំពេញ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ ២០២២ “ Luna Prime ” បានបើកសម្ពោធដំណើរជាផ្លូវការ នៅលើបណ្តោយមហាវិធីព្រះនរោត្តម កែងនឹងផ្លូវ៣៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជាធានីភ្នំពេញ។ រចនាបទ ខាងក្រៅហាងទាំងមូលត្រូវបានយកទម្រង់មកុដអប្សារា មករចនារំលេចឡើងចេញជារូបរាងហាង ដោយបន្ថែមនូវរចនាបទប្រណិតបែបសម័យទំនើប រក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ។ រចនាបទហាងទាំងមូល លំអរដោយពណ៌ធម្មជាតិ និងស្រះផ្កាឈូកដ៏ស្រស់ត្រកាល ប្លែក រំលេចជាភាពទាក់ទាញបង្កប់ទៅដោយ អត្តសញ្ញាណជាតិខ្មែរ អមដោយបរិយាកាសថ្មីដំបូងគេ ក្នុងរាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=479,q=100/db/db4f1743099cfa5a86da5798fae3cfbc41a765bd.jpg

ដោយបានមើលឃើញអំពីសក្កានុពលនៃវិស័យម្ហូបអាហារ និងភេសជ្ជៈ ក្នុងប្រទេសកម្ពុជា លោកជំទាវ ឈុន សុភារ័ត្ន ដែលជាស្ថាបនិកប្រេនLuna Coffee & Bakery ហើយទទួលបានការគាំទ្រដ៏លើសលប់ពីសំណាក់អតិថិជនរបស់ខ្លួន និងបានបង្កើតរហូតដល់ទៅ ១៦សាខាទូទាំងប្រទេស ត្រឹមតែ ៣ឆ្នាំប៉ុណ្ណោះ។ លោកជំទាវបានសម្រេចបោះជំហានថ្មីមួយទៀតគឺ LUNA PRIME មុខមាត់ថ្មី ដែលជា High-End Bistro ស្តង់ដារលំដាប់ប្រណិត ទាំងរចនាបទ ​ ការតុបតែង  បរិយាកាស និងសេវាកម្មម្ហូបអាហារផ្សេងៗក្នុងហាង គឺរៀបចំឡើងយ៉ាងប្រណិតផ្ចិតផ្ចង់ ជាមួយរសជាតិកំរិតស្តង់ដារ ប្រចាំតំបន់អាស៊ីអាគ្នេយ៏។

លោកអ្នកអាចអញ្ជើញមកទទួលទានអាហារពេលព្រឹក ជាមួយនឹងរសជាតិកាហ្វេ ដែលលីងភ្លាមៗយកមកឆុង និងបានជារសជាតិកាហ្វេថ្មីៗប្រចាំហាងនោះគឺ Nitro Cold Brew, Cold Drip Coffee និង Syphon Coffee Brewing  ដែលជាប្រភេទកាហ្វេថ្មីស្រឡាង មិនធ្លាប់មានពីមុនមក។  ចំណែកឯអាហារពេលថ្ងៃ និងពេលល្ងាច នៅ LUNA PRIME មានម្ហូបពិសេសៗប្រចាំហាងជាច្រើន មានទាំង 28 Days Butter Aged, Dry Aged, Pan-Seared Foiegras, Mi-Cuit Foie Gras, Port Wine, Brandy ជាមួយនឹងស្រាក្រហមល្បីៗ និង Cocktail ពិសេសៗ បម្រើជូនអតិថិជន។ ម្ហូបអាស៊ី ម្ហូបអឺរ៉ុប និងស្រាល្បីៗមកពីប៉ែកអ៊ឺរ៉ុបជាច្រើនប្រភេទ  ហើយ Bistro ពេលយប់ ក៏មានការប្រគុំតន្ត្រី ផ្សេងៗ កំដរបរិយាកាសហាងផងដែរ។

https://s9.kh1.co/__image/w=650,h=342,q=100/e2/e2bdbdf267aab8b778698bb23e464815131aa1fb.jpg

ចំណែកឯរសជាតិ និងគុណភាពម្ហូបអាហារ ត្រូវបានចំអិនយ៉ាងសំរិតសំរ៉ាំងដោយផ្ទាល់ដៃពីមេចុងភៅជំនាញ ដែលមានបទពិសោធន៏ជាង ១០ឆ្នាំទៅលើវិស័យម្ហូបអាហារ ក្នុងភោជនីយ៍ដ្ឋាន លំដាប់អន្តរជាតិ ក្នុងតំបន់ អាស៊ីអាគ្នេយ៏។ លោក ហេង សុគីម ត្រូវបានគេស្គាល់ថា “Chef Kubi” ដែលរូបលោកបានបញ្ចប់ការសិក្សា ផ្នែកម្ហូបអាហារពីសាលា “Le Cordon Bleu” នៃប្រទេសបារាំង និងបានបម្រើការងារក្នុងភោជនីយ៍ដ្ឋានលំដាប់ អន្តរជាតិជាច្រើន តាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៏ អស់រយៈពេលជាង ១០ឆ្នាំ។ ឥឡូវនេះរូបលោក បាននាំយកនូវរសជាតិ និងមុខម្ហូបប្លែកៗជាច្រើនមុខ មកកាន់ហាង Luna Prime ដើម្បីផ្តល់ជូនលោកអ្នកនូវ ចំណីឱជារស ដែលមិនធ្លាប់មានពីមុនមកក្នុងហាង Bistro នានា ក្នុងរាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះ  Luna Prime ក៏មានទទួលរៀបចំជា Privite Room សម្រាប់រៀបចំជាកម្មវិធីផ្សេងៗផងដែរ មិនថាជាលក្ខណៈគ្រួសារ ឬ ក្រុមការងារ ដោយគ្រាន់តែធ្វើការទូរស័ព្ទមកកក់ទុកមុន តាមរយៈ៖

- ទូរស័ព្ទ ៖ 081 8888 68

- Facebook Page  : Luna Prime        

- ម៉ោងដំណើរការ : 6:30 ព្រឹក - 2:00 ទាបភ្លឺ     

- អាសយដ្ឋាន : ផ្ទះលេខ១៩៧ មហាវិថីព្រះនរោត្តម កែងផ្លូវ៣៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជាធានីភ្នំពេញ។

- ទីតាំង Google Map : https://bit.ly/LunaPrime

https://s9.kh1.co/__image/w=650,h=395,q=100/d9/d984155811cb4fe122a1ec76eda9e57a3be1be2e.jpg
https://s9.kh1.co/__image/w=650,h=434,q=100/28/28e169108d17be6b17700e29d440977f46eda27e.jpg
https://s9.kh1.co/__image/w=650,h=434,q=100/48/4842cbce9b9037e0e5709f0e9af1c74c4e54abad.jpg
https://s9.kh1.co/__image/w=650,h=434,q=100/ed/ed812446ee7f9d0ecd9347afcdbfa477ee75a993.jpg
https://s9.kh1.co/__image/w=650,h=434,q=100/cb/cbc6319bb0d6bd219add3dd8a0f60dba05d4868c.jpg
https://s9.kh1.co/__image/w=650,h=434,q=100/b0/b0c0e6b9eb9c680700b61742c8001e7332568b7f.jpg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T