ធ្លាប់តែសក់ខ្មៅរលោង! ដល់ រឿន ណាត ប្ដូរពណ៌សក់តែងខ្លួនអញ្ចឹងទៅ ប្លែកសាហាវ

//s9.kh1.co/0d/0d7f775a2c4c749697adc31084837ce71974bb1d.jpg
តារា & កម្សាន្ដ

 ០៨-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រោយប្ដូរពណ៌សក់ថ្មីរួច កញ្ញា រឿន ណាត ត្រូវបានអ្នកគាំទ្រសរសើរពីរូបសម្ផស្សនាងគ្រប់គ្នា ថាប្លែក ស្អាតជាងមុនទៀតផង។

ភ្នំពេញ៖ អតីតបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត ចាប់តាំងពីបញ្ចប់ការប្រកួតលើឆាកអន្តរជាតិ Miss Universe 2018រួចមក គេឃើញតារារូបនេះ ចាប់អាជីពជាតារាសម្ដែងទៀតផង។ ពិតណាស់ បើទោះបីជាសិល្បការិនីថ្មីមួុរូប តែនាងពិតជាមានសមត្ថភាពអាចសម្ដែង និងបញ្ចូលមនោសញ្ចេតនាបានយ៉ាងល្អផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចាប់តាំងមានឈ្មោះជាបវរកញ្ញា ពីមួយឆ្នាំទៅមួយឆ្នាំ តារារូបនេះពិតជាវិវត្តន៍ខ្លួនបានយ៉ាងឆាប់រហ័ស ជាពិសេសក្ដោបក្ដាប់ទីផ្សារសិល្បៈបានច្រើនតែម្ដង។ បើក្រឡេកមើលរូបសម្ផស្សវិញ នាងពិតជាមានសម្រស់ស្រស់ស្អាតពីធម្មជាតិ ទាំងមុខមាត់ រូបរាងផងដែរ។ ម្យ៉ាងគ្រប់ពេលដែលតារារូបនេះតែងងខ្លួនម្ដងៗ ពិតជាទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន និងអ្នកគាំទ្រ។

ជាមួយគ្នានេះដែរ កញ្ញា រឿន ណាត តែងតែទុកសក់វែង និងមានពណ៌សក់ខ្មៅរលោង តែថ្មីៗនេះ នាងបានធ្វើឲ្យហ្វេនភ្ញាក់ផ្អើលគ្រប់គ្នា ខណៈតារាស្រីរូបនេះលាបពណ៌សក់២ពណ៌បញ្ជូលគ្នា មើលទៅពិតជាប្លែកខ្លាំង។ មិនតែប៉ុណ្ណោះ ក្រោយប្ដូរពណ៌សក់ នាងបានតែងខ្លួនឡើងខ្ញង់ មើលទៅស្អាតគួរឲ្យទាក់ទាញ និងជួយបង្កើនសម្រស់ឲ្យស្រស់ឆើតឆាយទ្វេដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា រឿន ណាត
  កញ្ញា រឿន ណាត
  កញ្ញា រឿន ណាត
  កញ្ញា រឿន ណាត
  កញ្ញា រឿន ណាត
  កញ្ញា រឿន ណាត
កញ្ញា រឿន ណាត
កញ្ញា រឿន ណាត
  កញ្ញា រឿន ណាត
  កញ្ញា រឿន ណាត
  កញ្ញា រឿន ណាត
  កញ្ញា រឿន ណាត
  កញ្ញា រឿន ណាត
  កញ្ញា រឿន ណាត
កញ្ញា រឿន ណាត
កញ្ញា រឿន ណាត
  កញ្ញា រឿន ណាត
  កញ្ញា រឿន ណាត
រឿន ណាត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T