អ្នកណាហ្វេនម្ចាស់បទ« កាដូគ្មានន័យ»? ពេលនេះ ជីវិតគ្រួសារ មួន ម៉ារ៉ា រស់នៅសាមញ្ញ តែមានសុភមង្គលខ្លាំង

//s9.kh1.co/0a/0a975bd106085cc08e598ba6ce5a04852c5d1f35.jpg
តារា & កម្សាន្ដ

 ០៥-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កាលពីជាង ១០ឆ្នាំមុន ម្ចាស់បទ «កាដូឥតន័យ» គឺលោក មួន ម៉ារ៉ា គឺជាតារាចម្រៀងប្រុសម្នាក់ មានសន្ទុះនៃការគាំទ្រពីមហាជនច្រើនខ្លាំងមែនទែន ដោយសារតែលោកមានទាំងសម្លេងពីរោះ និងថែមទាំងមានរូបរាងសង្ហាផងដែរ។

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តប្រហែលជានៅចាំបានអំពីតារាចម្រៀងប្រុសដ៏ល្បីម្ចាស់បទ «កាដូឥតន័យ» គឺលោក មួន ម៉ារ៉ា ដែលកាលពីជាង ១០ឆ្នាំមុន តារាប្រុសរូបនេះពិតជាមានសន្ទុះនៃការគាំទ្រពីមហាជនច្រើនខ្លាំងមែនទែន ដោយសារតែលោកមានទាំងសម្លេងពីរោះ និងថែមទាំងមានរូបរាងសង្ហាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ទន្ទឹមនឹងពេលកំពុងមានឈ្មោះល្បីល្បាញ មួន ម៉ារ៉ា ស្រាប់តែស្ងាត់ពីសិល្បៈទាំងស្រុង ដោយគេកម្រឃើញលោកលេចមុខតាមឆាកតន្ត្រីដូចមុនទៀតណាស់ ពោលគឺលោកបានងាកទៅសាងជីវិតគ្រួសារយ៉ាងស្ងប់ស្ងាត់ផ្ទាល់តែម្ដង។

យ៉ាងណាមិញ បើនិយាយពីជីវិតឯកជនរបស់តារាប្រុសរូបនេះជាមួយគ្រួសារវិញ ហ្វេនៗក៏នៅតែតាមដាននិងចាប់អារម្មណ៍រាល់គ្រប់សកម្មភាពនៅលើបណ្ដាញសង្គមរបស់ពួគគេផងដែរ។ ដោយក្នុងនោះ យើងឃើញថា សព្វថ្ងៃអតីតតារាប្រុសរូបនេះ បានមានកូនពីរនាក់ទៅហើយ ហើយគ្រួសាររបស់លោកទៀតសោត ក៏បានរស់នៅជាមួយគ្នា ដើរលេងជុំគ្នាប្រើជីវិតយ៉ាងសាមញ្ញៗ តែមើលទៅពិតជាមានក្ដីសុខ និងមានសុភមង្គលខ្លាំងមិនចាញ់អ្នកនៅក្នុងរង្វង់សិល្បៈផ្សេងៗទៀតប៉ុន្មាននោះឡើយ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

មួន ម៉ារ៉ា
មួន ម៉ារ៉ា
មួន ម៉ារ៉ា និងគ្រួសារ
មួន ម៉ារ៉ា និងគ្រួសារ
មួន ម៉ារ៉ា និងគ្រួសារ
មួន ម៉ារ៉ា និងគ្រួសារ
មួន ម៉ារ៉ា និងគ្រួសារ
មួន ម៉ារ៉ា និងគ្រួសារ
មួន ម៉ារ៉ា និងគ្រួសារ
មួន ម៉ារ៉ា និងគ្រួសារ
មួន ម៉ារ៉ា និងគ្រួសារ
មួន ម៉ារ៉ា និងគ្រួសារ
មួន ម៉ារ៉ា និងគ្រួសារ
មួន ម៉ារ៉ា និងគ្រួសារ
មួន ម៉ារ៉ា និងគ្រួសារ
មួន ម៉ារ៉ា និងគ្រួសារ
មួន ម៉ារ៉ា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T