អាយដលអ្នកណាខ្លះ? មកមើលសម្រស់តារាឯក២គូ ប្រចាំទសវត្សទី៨០ និង៩០ ដែលធ្លាប់ធ្វើឲ្យមហាជនគាំទ្រភ្លូកទឹកភ្លូកដី

//s9.kh1.co/63/63312426755e5971778d102c41bd6e6f363a88ae.jpg
តារា & កម្សាន្ដ

 ០២-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ស្អាតបែបខ្មែរ មកមើលសម្រស់តារាឯក២គូ ប្រចាំទសវត្សទី៨០ និង៩០ ដែលធ្លាប់ធ្វើឲ្យមហាជនគាំទ្រភ្លូកទឹកភ្លូកដី

តារាកម្សាន្ត: ទសវត្សរ៍ឆ្នាំ ៨០ និង ៩០ វិស័យភាពយន្តខ្មែរត្រូវបានងើបឡើងវិញក្រោយសម័យខ្មែរក្រហម និងជាពិសេសគេឃើញមានការផលិតកុនជាច្រើន ហើយថែមទាំងទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់មហាជននិងប្រជាពលរដ្ឋខ្មែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ងាកមកមើលសម្រស់តារាឯកពីរគូប្រចាំទសវត្សឆ្នាំទី ៨០ និង ៩០ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជននិងជាពិសេសប្រិយមិត្តនឹងហ្វេនៗដែលជាអ្នកគាំទ្រអ្នកទាំង៤តែម្តង ឃើញថាកើតចេញពីភាពស្រស់សង្ហាស្អាតព្រមទាំងទម្រង់មុខដ៏ស្រស់បែបខ្មែរ បូករួមទាំងសមត្ថភាពសម្ដែងប្រកបដោយទេពកោសល្យពីកំណើតយ៉ាងបុិនប្រសប់ដែលធ្វើឲ្យអ្នកទាំង ៤នៅតែស្ថិតក្នុងការចងចាំរបស់ មហាជនមកដល់ពេលបច្ចុប្បន្ន។

ដោយឡែកតារាល្បីៗទាំង៤រូបនោះមាន លោកយុត្ថារ៉ាឆានី អ្នកស្រីឯកអមរា លោកទេពរិនដារ៉ូ និងអ្នកស្រីអម្ពរទេវី ជាដើម ដោយសុទ្ធសឹងតែទទួលបានប្រជាប្រិយភាព និងជាប់ឈ្មោះជាតារាសម្តែងកំពូលប្រចាំទសវត្សរ៍ទី ៨០ និងទី៩០៕

ចង់ដឹងថាតើអ្នកទាំងបួននាក់ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពដែលមាននៅផ្នែកខាងក្រោមទាំងអស់គ្នា÷

លោកយុត្ថារ៉ាឆានី
លោកយុត្ថារ៉ាឆានី
អ្នកស្រី ឯកអមរ៉ា 
អ្នកស្រី ឯកអមរ៉ា 
លោកទេពរិនដារ៉ូ
លោកទេពរិនដារ៉ូ
អ្នកស្រីអម្ពរទេវី
អ្នកស្រីអម្ពរទេវី
រូបថតតារាសម្ដែងទាំង ៤រូបថតជុំគ្នា
រូបថតតារាសម្ដែងទាំង ៤រូបថតជុំគ្នា
អម្ពរ ទេវីទេព រិនដារ៉ូ យុត្ថារ៉ា ឆានី ឯក អមរ៉ា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T