ស្រាយចម្ងល់! ហេតុអ្វីបានជាផ្ទះនៅ Bermuda មានដំបូលសុទ្ធតែពណ៌ស?

//s9.kh1.co/d2/d2762a30e9af48a5a5d8bc0f5be56cec6d2c7b5e.jpg
សង្គម

 ០១-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កោះ Bermuda មិនមានធានធានប្រភពទឹកស្អាតទេ ដូច្នេះប្រជាជនបានបំផុសគំនិតឡើង ដោយនាំគ្នាបានសាងសងដំបូលផ្ទះពណ៌ស។

បរទេស៖ ប្រសិនបើនិយាយពីកោះ Bermuda នោះគេនឹងស្គាល់ថា ជាឆ្នេរដែលមានខ្សាច់ពណ៌ស្រស់ស្អាតជាមិនខានឡើយ។ ទោះជាយ៉ាងក៏ដោយ ប្រសិនបើទៅទស្សនាកម្សាន្តនៅលើកោះនេះ មានអ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅទៀត គឺដំបូលផ្ទះរបស់ប្រជាជន ដែលមានពណ៌សុទ្ធតែសទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា កោះ Bermuda មិនមានធានធានប្រភពទឹកស្អាតទេ ដូចជាគ្មានទន្លេ ឬបឹងបួរឡើយ ដូច្នេះប្រជាជនបានបំផុសគំនិតឡើង ដោយនាំគ្នាបានសាងសងដំបូលផ្ទះពណ៌ស ដើម្បីត្រងយកទឹកភ្លៀងទុកសម្រាប់ប្រើប្រាស់ ដែលគំនិតនេះបង្កើតឡើងតាំងពីក្នុងសតវត្សរ៍ទី១៧មកម៉្លេះ។ នៅពេលដែលមានភ្លៀងធ្លាក់ ទឹកភ្លៀងនឹងហូរទៅក្រោមដី ដែលជាប្រភពអាងស្ដុកទឹកសម្រាប់ប្រើប្រាស់បន្ដ។ ហើយការលាបដំបូលពណ៌សនេះ គឹមិនត្រឹមតែធ្វើឲ្យទឹកត្រងស្អាតទេ វាថែមទាំងជួយធ្វើឲ្យផ្ទះមានភាពត្រជាក់ កាត់បន្ថយកម្ដៅព្រះអាទិត្យ និងមានពន្លឺផងដែរ។

ទន្ទឹមនឹងនេះ លោក Guilden Gilbert ដែលបានរស់នៅកោះនេះ ស្ទើរតែពេញមួយជីវិត បាននិយាយថា៖

ដំបូលផ្ទះមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ហើយផ្ទះដែលខ្ញុំកំពុងរស់នៅមានអាយុកាល៩៥ឆ្នាំ ដោយដំបូលនៅមានសភាពដើមដដែល។ ផ្ទះដែលនៅជាប់ផ្ទះរបស់ខ្ញុំវិញ មានអាយុកាល២០០ឆ្នាំឯណោះ ហើយដំបូលក៏នៅដូចដើមដដែលដូចគ្នា។

លោក Guilden Gilbert

យ៉ាងណាមិញ ក្មេងៗដែលរស់នៅលើកោះ Bermuda ត្រូវបានគេបង្រៀនពីសារៈសំខាន់នៃទឹក ដោយមិនត្រូវខ្ចះខ្ចាយ បូករួមទាំងការថែទាំដំបូលផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ដំបូលផ្ទះពណ៌ស
ដំបូលផ្ទះពណ៌ស
ដំបូលផ្ទះពណ៌ស
ដំបូលផ្ទះពណ៌ស
ដំបូលផ្ទះពណ៌ស
ដំបូលផ្ទះពណ៌ស
ដំបូលផ្ទះពណ៌ស
ដំបូលផ្ទះពណ៌ស
ដំបូលផ្ទះពណ៌ស
ដំបូលផ្ទះពណ៌ស
ដំបូលផ្ទះពណ៌ស
ដំបូលផ្ទះពណ៌ស
ដំបូលផ្ទះពណ៌ស
ដំបូលផ្ទះពណ៌ស
ដំបូលផ្ទះពណ៌ស
ដំបូលផ្ទះពណ៌ស

ប្រភព: ladbible.com

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T