ឃើញកញ្ចាស់ចឹងមែន តែម៉ូតស្បែកនេះអាយុកាលជាង១០០ឆ្នាំ និងលក់បានតម្លៃដល់ទៅ…

//s9.kh1.co/bd/bd453698eeae18859e2d31d6b1981f69c0564028.jpg
សង្គម

 ៣០-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

បុរសម្នាក់ បានប្រកាសដាក់​លក់ស្បែកជើងមួយគូ នៅលើបណ្ដាញសង្គម ដែលបង្កឲ្យមានអ្នកចាប់អារម្មណ៍ចង់ទិញយ៉ាងខ្លាំង បើទោះបីជាវាមានសភាពចាស់ក៏ដោយ។

ម៉ាឡេស៊ី៖ កាលពីថ្មីកន្លងទៅនេះ បុរសម្នាក់ មកពីទីក្រុង Kota Bharu នៃរដ្ឋ Kelantan បានប្រកាសដាក់​លក់ស្បែកជើងមួយគូ នៅលើបណ្ដាញសង្គម ដែលបង្កឲ្យមានអ្នកចាប់អារម្មណ៍ចង់ទិញយ៉ាងខ្លាំង បើទោះបីជាវាមានសភាពចាស់ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរូបនេះ មានឈ្មោះថា Wan Irfayuim អាយុ៣១ឆ្នាំ ជាអ្នកចូលចិត្តប្រមូលស្បែកជើងប៉ាតាទុក។ ហើយស្បែកជើងដែលលោកប្រកាសលក់ ជាម៉ាក Converse ដំបូងបង្អស់ និងត្រូវបានផលិតឡើងក្នុងឆ្នាំ១៩១៧។

យ៉ាងណាមិញ ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ ក្រោយពីបង្ហោះប្រកាសលក់ មានអ្នកទាក់ទងចង់ទិញស្បែកជើងពីលោកចំពោះ៧នាក់ តែលោកបានលក់ឲ្យទៅម្នាក់ក្នុងចំណោមពួកគេទាំងនោះ ក្នុងតម្លៃ៤០,៨០០រីងហ្គីត (ប្រមាណ៩,៨២០ដុល្លារអាមេរិក)។ ចំពោះមូលហេតុនៃការសម្រេចចិត្តលក់របស់ដ៏កម្របែបនេះ គឺដោយសារតែលោកជួបប្រទះនូវបញ្ហាខ្វះខាតប្រាក់ចាយវាយ និងបាត់បង់ការងារនៅក្នុងឧស្សាហកម្មទេសចរណ៍នៅប្រទេសជប៉ុន ក្នុងអំឡុងពេលជំងឺកូវីដរាតត្បាត៕

សូមទស្សនារូបភាពខាងក្រោម៖

បុរសដែលប្រកាសលក់ស្បែកជើង
បុរសដែលប្រកាសលក់ស្បែកជើង
ស្បែកជើងអាយុកាល១០៤ឆ្នាំ
ស្បែកជើងអាយុកាល១០៤ឆ្នាំ
ស្បែកជើងអាយុកាល១០៤ឆ្នាំ
ស្បែកជើងអាយុកាល១០៤ឆ្នាំ

ប្រភព: Says.com

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T