លេងសើចមិចបាន G-Dragon អៀបកៀន! ស្អាតប្លែក ពេលជី​ដេវីត លេងស្ទាយ៍សក់មួយម៉ូតនេះ

//s9.kh1.co/16/16372689d01e2741dfdd2a7550e9e288eb54128f.png
តារា & កម្សាន្ដ

 ២៩-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

អីយ៉ាស់ ជី​ដេវីត ស្ថាបនិក Dit way លេងស្ទាយ៍សក់មួយម៉ូតនេះ មហាជន និងអ្នកគាំទ្រពាសបណ្តាញហ្វេសប៊ុកនាំគ្នាសរសើរព្រោងព្រាតតែម្តង

តារាកម្សាន្ត: តារាចម្រៀងរ៉េប លឿនដូចម៉ាស៊ីនដេរ លោក ងួន ចាន់ដេវីត ឬដែលមហាជន និងប្រិយមិត្ត ជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្របានស្គាល់ថាលោកជា ជី ដេវីត សមាជិកក្រុមDitway នោះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងពោលពាក្យសរសើរមិនដាច់ពីមាត់ ក្រោយតារារូបនេះបានលេងម៉ូតសក់ស្អាតប្លែក បែបខ្មៅ លាយស រហូតមានហ្វេនៗខ្លះបានយករូបលោកទៅប្រៀបធៀបនឹងតារាចម្រៀងកូរ៉េដ៏ល្បី G-Dragon ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា ក្រោយបោះជំហាន ឈានចូលវិស័យសិល្ប: លោកងួន ចាន់ដេវីត ឬជី ដេវីត បានទទួលប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជនទាំងក្នុងនិងក្រៅប្រទេស តាមរយ:បទ​រាំញីកែងជើង ហើយកាលពីពេលថ្មីៗនេះលោកក៏បានចេញបទថ្មីៗជាច្រើន ស្របពេលដែលលោកបានបង្កើតឆាណែលយូធូបថ្មីដែលទទួលបានការគាំទ្រជាច្រើនពីមហាជន៕

ចង់ដឹងថាតើ ជីដេវីត ស្រស់សង្ហាយ៉ាងណាជាមួយម៉ូតសក់មួយនេះនោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T