កម្សាន្ត ៖ កាលពីម្សិលមិញ ផ្ទុះការចាប់អារម្មណ៍មួយទៅលើតារារ៉េបដែលមានទេកោសល្យនិងកេរ្តិ៍ឈ្មោះល្បីល្បាញលោក G-Devith។ ហ្វេនៗសរសើរមិនដាច់ពីមាត់ថា Idol សង្ហាដូចកូរ៉េ ពេលប្ដូរពណ៌សក់អញ្ចឹងទៅ សូម្បីតែមើលពីក្រោយក៏ជះរាងសង្ហារដែរ។

G-Devith
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកគាំទ្រ ជាពិសេសយុវវ័យមានការភ្ញាក់ផ្អើល ក៏ព្រោះតែ G-Devith មិនដែលលេងម៉ូតសក់ពណ៌នេះពីមុនមក ដែលធ្វើឲ្យរូបលោកទទួលបានការចាប់រម្មណ៍ខ្លាំង។ តារារ៉េបរូបនេះ បានលេងម៉ូតសក់ថ្មីដោយដាក់ពណ៌សក់ដល់ទៅ២ពណ៌ ខាងស្ដាំពណ៌រាងសលាយជាមួយពណ៌ស្វាយស្រាល ម្ខាងទៀតពណ៌ខ្មៅ ដែលធ្វើឲ្យមើលទៅប្លែកស្អាតមែនទែន។ 

G-Devith

លើសពីនោះទៅទៀត ដោយសារតែការផ្លាស់ប្ដូរម៉ូតសក់នេះហើយ បានកំពុងតែធ្វើឲ្យអ្នកគាំទ្រសង្ស័យថា  G-Devith នឹងមានអ្វីថ្មីដែលត្រៀមនឹងបញ្ចេញឲ្យប្រិយមិត្តផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រិយមិត្តនៅតែទន្ទឹមរងចាំនូវដំណឹងអ្វីពិសេសពីតារារ៉េបសង្ហារូបនេះ៕ 

G-Devith
G-Devith
G-Devith
G-Devith

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]gmail.com

ងួន ចាន់ដេវីត