ឃើញកម្មវិធី Clubhouse ជជែកជាសំឡេងល្បីពេក ហ្វេសប៊ុកក៏បញ្ចេញមុខងារមួយស្រដៀងគ្នា

//s9.kh1.co/ec/ecfcaf16cc7d07cf21eba9a95eca7031c85f38b6.jpg
បច្ចេកវិទ្យា

 ២៤-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បន្ទប់ជជែកជាសំឡេងគឺជាការផ្សាយការសន្ទនាដោយផ្ទាល់ នៅក្នុងកម្មវិធី ហើយម្ចាស់បន្ទប់អាចអញ្ជើញមនុស្សជាច្រើនទៀត មកនិយាយជាមួយពួកគេ។

បរទេស៖ ហ្វេសប៊ុកកំពុងបញ្ចេញមុខងារជជែកជាសំឡេងថ្មីមួយ។ ក្រុមហ៊ុននេះបានបង្ហាញមុខងារបន្ទប់ជជែកជាសំឡេង ដូចកម្មវិធី Clubhouse និងបានបន្ថែមមុខងារ podcasts ផងដែរ។ បន្ទប់ជជែកជាសំឡេងគឺជាការផ្សាយការសន្ទនាដោយផ្ទាល់ នៅក្នុងកម្មវិធី ហើយម្ចាស់បន្ទប់អាចអញ្ជើញមនុស្សជាច្រើនទៀត មកនិយាយជាមួយពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីបង្ហាញមុខងារថ្មីនេះ ហ្វេសប៊ុកនឹងដាក់មុខងារសន្ទនាជាសំឡេងនេះ នៅផ្នែកខាងលើ News Feed ខាងលើមុខងារ Stories។ ទម្រង់ថ្មីនៃមុខងារមួយនេះអាចបន្ថែមលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ ដូចជាអាចទិញ Stars និងផ្ញើទៅកាន់ influencers ទាំងនោះ ដើម្បីបង្ហាញពីការគាំទ្ររបស់អ្នក។

រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក

មុខងារនេះបានបញ្ចេញឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិក សម្រាប់បុគ្គលល្បីៗមួយចំនួន។ បន្ទប់ជជែកជាសំឡេងក៏នឹងដំណើរការនៅលើហ្វេសប៊ុក Group ផងដែរ។ ហ្វេកប៊ុកបាននិយាយថា មុខងារមួយនេះដំណើរនៅលើ groups មួយចំនួនដែលបានជ្រើសរើសប៉ុណ្ណោះ ហើយនឹងមានគម្រោងពង្រីកមុខងារនេះឲ្យបានទូលំទូលាយដែរ។

បន្ថែមពីបន្ទប់ជជែកជាសំឡេង ហ្វេសប៊ុកក៏បន្ថែមមុខងារ podcasts នៅលើវេទិការបស់ខ្លួនផងដែរ។ ជាមួយការ update ថ្មី ក្រុមអ្នកគាំទ្រអាចស្ដាប់ podcasts ស្របពេលដែលអូសលេងហ្វេសប៊ុក៕

រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក

ប្រភព: Engadget

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T