ប្រុសទេ តែសាច់ស្អាតជាងស្រីទៀត ពេលនេះ Ha Sung Woon ទម្លាយការពិត

//s9.kh1.co/79/7968e92a706c6badc2f1b31119219c53d1ca6e23.jpg
តារា & កម្សាន្ដ

 ២៣-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Ha Sung Woon លាតត្រដាងពីអាថ៍កំបាំងនៅពីក្រោយស្បែកដ៏សទន់ល្មើយចែងចាំង

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ នៅលើកម្មវិធីការផ្សាយមួយនៅលើវិទ្យុ SBS Power FM ឈ្មោះថា Choi Hwa Jung’s Power Time តារាចម្រៀង Ha Sung woon បានលេចមុខបង្ហាញវត្តមាននៅក្នុងកម្មវិធីវិទ្យុ ក្រោយពីទើបត្រឡប់មកវិញបន្ទាប់​​ពី​រយៈពេល៧ខែ ជាមួយអាល់ប៊ុមខ្នាតតូចទី៥ របស់លោក Sneaker ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃនោះ នៅពេលដែលអ្នកស្តាប់ផ្ញើសារដែលសួរថា៖ អ្នកមើលទៅដូចជាអ្នកចេញពីគំនូរជីវីចល Webtoon អញ្ចឹង" តើអ្នកថែរក្សាស្បែកល្អឥតខ្ចោះរបស់អ្នកយ៉ាងដូចម្តេច ?ក្នុងនោះ Ha Sung Woon បានឆ្លើយតបថា៖

វាជាលើកទីមួយហើយដែលខ្ញុំលឺបែបនេះ ហើយមានអ្នកផ្សេងទៀតដែលមើលទៅដូចជាពួកគេចេញពីគំនូរជីវចល Webtoon។ សម្រាប់ស្បែករបស់ខ្ញុំទទួលបានពីអ្នកម្តាយរបស់ខ្ញុំ។ ហើយខ្ញុំកាត់តាមអ្នកម្តាយរបស់ខ្ញុំ ។

Ha Sung Woon 

ឌីជេវិទ្យុលោក Choi Hwa Jung បានអត្ថាធិប្បាយថា៖ ម្តាយរបស់អ្នកពិតជាស្អាតណាស់ហើយ។ ប៉ុន្តែតើអ្នកមានការណែនាំអំពីរបៀបថែរក្សាស្បែករបស់អ្នកទេ? 

ទន្ទឹងនឹងនោះ Ha Sung Woon បានឆ្លើយថា៖

មានមនុស្សជាច្រើនបានសួរខ្ញុំអំពីការណែនាំអំពីការថែរក្សាស្បែកប៉ុន្តែមិនមានការណែនាំពិសេសសម្រាប់ថែរក្សាស្បែកទេ។ អ្វីដែលពិសេសនេះ ខ្ញុំតែងតែហូបគ្រប់គ្រាន់និងទទួលទានដំណេកបានស្កប់ស្គាល់។ ពិតជាមិនមានវិធីផ្សេងទៀតទេ។ ហើយមួយវិញទៀត ខ្ញុំក៏បិទម៉ាសមុខម្តងម្កាលដែរ។

Ha Sung Woon

គួរបញ្ជាក់ផងដែរថា ទន្ទឹមនឹងនេះ Ha Sung Woon កាលពីពេលថ្មីៗនេះ បានត្រលប់មកវិញជាមួយអាល់ប៊ុមខ្នាតតូចថ្មីរបស់គាត់គឺ Sneaker និងបានផ្សព្វផ្សាយយ៉ាងសកម្មនូវអាល់ប៊ុមខ្នាតតូចរបស់គាត់ នៅលើកម្មវិធីតន្ត្រីផ្សេងៗផងដែរ៕

https://s9.kh1.co/__image/w=269,h=187,q=100/c6/c6077beb8155881648984c21d13a2af9df9a6997.jfif
Ha Sungwoon
Ha Sungwoon
Ha Sungwoon
Ha Sungwoon
Ha Sungwoon
Ha Sungwoon
Ha Sungwoon
Ha Sungwoon
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T