ទៅសមុទ្រម្ដងនេះ March បង្អួតសាច់ដុំកង់ៗ ធ្វើឲ្យហ្វេនចង់ឈាមច្រមុះ

//s9.kh1.co/a5/a5f3fa010ca04aa42135ee8b3e662cf98a366feb.jpg
តារា & កម្សាន្ដ

 ២២-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តារាសម្ដែងសាច់សហ្មត់ខៃ March Chutavut កាន់តែធ្វើឲ្យហ្វេនឈ្លក់វវង្វេងនឹងរូបរាងកាន់តែខ្លាំង ក្រោយពេលបង្ហោះរូបនៅសមុទ្រនេះរួច។

ថៃ៖ តារាសម្ដែងរូបសង្ហារវ័យក្មេង March Chutavuth បច្ចុប្បន្នកំពុងមានទីផ្សារសិល្បៈច្រើនគួរឲ្យកត់សម្គាល់ជាពិសេសគេតែងតែឃើញវត្តមានមានតារារូបនេះនៅក្នុងខ្សែភាពយន្តល្បីៗតែម្ដង។ ម្យ៉ាងវិញទៀត គេអាចនិយាយបានថា តារារូបនេះមានភាពជោគជ័យលើវិស័យសិល្បៈទាំងវ័យក្មេងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រៅពីមានសមត្ថភាពផ្នែកសម្ដែង March ក៏ជាកម្លោះសង្ហារម្នាក់ ដែលតែងតែធ្វើឲ្យហ្វេនលង់នឹងរូបសម្បត្តិលោកជានិច្ច។ មិនតែប៉ុណ្ណោះ នៅពេលតារាម្ដែងរូបនេះរៀបចំខ្លួនទៅកម្មវិធីម្ដងៗ មើលទៅស្អាតមានមន្តស្នេហ៍ខ្លាំង។ លើសពីនេះទៅទៀត គ្រប់រូបភាពដែលលោកបង្ហោះលើបណ្ដាញសង្គមសុទ្ធសឹងតែលេចធ្លោ និងទទួលបានការចាប់អារម្មណ៍ជានិច្ច។

តួយ៉ាង ថ្មីៗនេះ March បានទៅលេងសមុទ្រ ព្រមទាំងថតបង្ហាញដងខ្លួនសាច់សខ្ចី និងបង្អួតរាងសាច់ដុំកង់ៗទៀតផង។ ដោយរូបភាពជាច្រើនសន្លឹកនោះ មើលទៅពិតជាមានភាពទាក់ទាញខ្លាំង ខណៈដែលប្រឡេះលេវអាវបង្ហាញដងខ្លួនយ៉ាងដូច្នេះ។ បើទោះបីស្លៀកសម្លៀកបំពាក់បែបសាមញ្ញៗ ក៏មិនអាចធ្វើឲ្យតារារូបនេះបាក់សម្រស់បានឡើយ។ ក្រោយកម្លោះសង្ហាររូបនេះបង្ហោះរូបលើគណនី​ Instagram ខ្លួនមិនបានប៉ុន្មានផង មានហ្វេនចូលទៅ comment សរសើរពីលោកគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

March Chutavuth 
March Chutavuth 
March Chutavuth 
March Chutavuth 
March Chutavuth 
March Chutavuth 
March Chutavuth 
March Chutavuth 
March Chutavuth 
March Chutavuth 
March Chutavuth 
March Chutavuth 
March Chutavuth 
March Chutavuth 
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T