ចង់ទៅលេងកោះស្ដេច តែមិនដឹងមានអីលេងខ្លះ មកមើលទីតាំងទាំងនេះ

//s9.kh1.co/b0/b070fdf1e3e35cbdb81a89f605840e63550da05f.jpg
តារា & កម្សាន្ដ

 ២៩-មិថុនា-២០២៣ ១ល្ងាច · ១០ ខែមុន

កោះស្ដេច ជាកោះមួយដែលគ្រប់គ្នាប្រាថ្នាចង់ទៅ ព្រោះទីនោះមានទេសភាពស្អាត និងមានកន្លែងកម្សាន្តជាច្រើន សុទ្ធសឹងតែប្លែកភ្នែកប្លែកអារម្មណ៍ ខុសពីកោះដទៃទៀតនៅក្នុងប្រទេសរបស់យើង។

កម្សាន្ត៖ កោះស្ដេច ជាកោះដ៏ធំមួយស្ថិតក្នុងស្រុកគីរីសាគរ ខេត្តកោះកុង។ ហើយទីនេះ បច្ចុប្បន្នក៏ជាទីកន្លែងកំពុងពេញនិយម និងទាក់ទាញចិត្តភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យមកទស្សនាកម្សាន្តពីមួយថ្ងៃទៅមួយថ្ងៃច្រើនជាហូរហែផងដែរ ព្រោះថាកោះមួយនេះវាមានទីតាំងភូមិសាស្រ្តល្អ បរិយាកាសបរិសុទ្ធ និងសម្បូរកន្លែងលេងច្រើនមិនខ្វះនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចុះប្រសិនបើមានបំណងចង់ទៅលេងកោះនេះ តើត្រូវធ្វើម៉េចខ្លះទើបសប្បាយដូចគេថា?

ចំពោះរឿងនេះមិនចាំបាច់ភ័យនោះទេ សម្រាប់កន្លែងលេងប្រាកដជាមានមិនខ្វះ! ហើយម្យ៉ាងទៀត សម្រាប់អ្នកដែលចង់ទៅលេងកោះស្ដេចនេះ តែមិនទាន់ដឹងថាគួរត្រូវធ្វើអីខ្លះទើបសប្បាយពេលដែលបានទៅដល់? ដូច្នេះថ្ងៃនេះ លំហែ នឹងនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាមកស្គាល់ទីតាំងទាំងនេះដូចខាងក្រោម៖

១.ដើរមើលពីការរស់នៅរបស់អ្នកភូមិនៅលើកោះនេះ

ប្រជាជនរស់នៅទីនោះមានភាពរួសរាយណាស់ ពិសេសរបត់ជីវិតរបស់ពួកគាត់នៅទីនោះក៏មានភាពជឿនលឿនណាស់ដែរ ដោយនៅក្នុងភូមិ មានផ្សារ មានកន្លែងលក់របស់របរផ្សេងៗ និងមានតូបលក់ចំណីអាហារសម្រាប់ញ៉ាំមិនខ្វះនោះឡើយ។

ទិដ្ឋភាពក្នុងភូមិ
ទិដ្ឋភាពក្នុងភូមិ

២.ជិះទូកមើលទេសភាពជុំវិញកោះ និងស្ទូចត្រី 

បន្ទាប់ពីដើរលេងតាមភូមិអស់ចិត្តហើយ បើយើងចង់ជិះទូកទៅមើលទេសភាព ក៏អាចរកជួលទូកគេបានដែរប្រសិនបើយើងមានពេលគ្រប់គ្រាន់ ពិសេសបើបានទៅមើលផ្កាថ្ម និងស្ទូចត្រីថែមទៀតនោះ លោកអ្នកនឹងទទួលអារម្មណ៍ប្លែកថ្មីមួយបែបទៀតផងដែរ។

ជិះទូកមើលទេសភាពជុំវិញកោះ
ជិះទូកមើលទេសភាពជុំវិញកោះ

៣.ទៅលេងឆ្នេរដូង

ទីនេះគឺជាឆ្នេរដ៏ស្អាតនៅលើកោះស្ដេចនេះ តែទឹកនៅទីនេះរាងជ្រៅបន្តិច ប្រសិនបើចង់ងូតលេង អាចនៅត្រឹមរាក់ៗបានហើយ។ 

ឆ្នេរដូង
ឆ្នេរដូង

៤.ទៅលេងពយបារាំង

ទីនេះជាកន្លែងលាក់ខ្លួនមួយដែលមានឆ្នេរខ្សាច់តូចល្មម និង មានដើមដូងជាច្រើនដុះព្រោងព្រាត និងមានស្ពានឈើលយចូលទៅលើមាត់សមុទ្របង្កើតបានជាប្លង់ថតរូបយ៉ាងស្អាតតែម្ដង។ ហើយទីនេះយើងគួរទៅពេលថ្ងៃនិងជិតរសៀលដើម្បីមើលថ្ងៃលិចយ៉ាងស្រស់ស្អាតនៅទីនោះ។

ពយបារាំង
ពយបារាំង

៥.ទៅលេងកោះស្មាច់

កោះនេះ មានទីតាំងនៅជិតនឹងកោះស្ដេចដែរ ហើយទីនេះក៏ជាកន្លែងដ៏ស្រស់ស្អាតគួរជាទីចាប់អារម្មណ៍បំផុត ព្រោះវាមានឆ្នេរខ្សាច់ធំទូលាយ ងាយស្រួលសម្រាប់ការងូតទឹកកម្សាន្ត។

កោះស្មាច់
កោះស្មាច់

៧.ទៅលេងកោះរីករាយ ឬកោះខ្មោច

ចេញពីកោះស្មាច់តែបន្តិចប៉ុណ្ណោះ យើងនឹងមកដល់ឆ្នេរមួយនេះ ហើយទីនេះក៏ជាកន្លែងល្អសម្រាប់មើលផ្កាថ្មផងដែរ។

កោះរីករាយ ឬកោះខ្មោច
កោះរីករាយ ឬកោះខ្មោច

រូបភាពពី៖ ជ្រួលជ្រើម-Jruol Jrerm

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T