មិនរាងចាលមែន! ប្រជាជនឥណ្ឌានាំគ្នា ទៅងូតទឹកក្នុងទន្លេគង្គា ព្រោះជឿថា ព្រះចុះពីឋានលើមកផែនដីជួយកំចាត់កូវីដ

//s9.kh1.co/50/505b0e2dfdb723edf749fdf26d955b220b4d5261.jpg
សង្គម

 ២១-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មិនរាងមែន! ប្រជាជនឥណ្ឌានាំគ្នាទៅងូតទឹកក្នុងទន្លេគង្គា ព្រោះជឿថា ព្រះចុះពីឋានលើមកផែនដីជួយកំចាត់កូវីដ ព្រោះជឿថា ព្រះចុះពីឋានលើមកផែនដីជួយកំចាត់កូវីដ

ឥណ្ឌា៖​ ប្រជាជនឥណ្ឌារាប់លាននាក់ នៅតែទៅងូតទឹកក្នុងទន្លេគង្គា ក្នុងស្រុក Hapur នៃរដ្ឋ Uttar Pradesh នៅក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យ Ganga Dussehra នៅថ្ងៃអាទិត្យនេះ បើទោះបីជាមានបម្រាមហាមឃាត់ការប្រមូលផ្តុំជួបជុំគ្នាជាសាធារណៈ ដែលដាក់ចេញដោយរដ្ឋាភិបាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងរ៉ាវនេះ បានកើតឡើងបន្ទាប់ពីពិធីបុណ្យជួបជុំគ្នា Kumbh Mela ដែលជាប្រមូលផ្តុំមនុស្សយ៉ាងច្រើនកកកុញ នៅក្នុងស្រុក Haridwar ក្នុងរដ្ឋ Uttarakhand នៅក្នុងអំឡុងខែមេសា នាឆ្នាំនេះ ដែលជាហេតុបង្កឱ្យមានការផ្ទុះការឆ្លងរីករាលដាលទ្រង់ទ្រាយធំបំផុតនៅក្នុងប្រទេសមហាយក្សមួយនេះ។

ក្នុងនោះ ទោះបីជារដ្ឋាភិបាលរដ្ឋ Uttar Pradesh បានអនុញាតឱ្យបើកផ្សារទំនើប និងភោជនីយដ្ឋាននៅក្នុងរដ្ឋនេះ ក្រោយពីបានបិទអស់រយៈពេល២ ខែក្តី ក៏អាជ្ញាធរស្រុក បានហាមឃាត់ជួបជុំងូតទឹកក្នុងទន្លេគង្គា នៅក្នុងពិធីបុណ្យ Ganga Dussehra។

ទន្ទឹមនឹងនោះដែរ អាជ្ញាធរចេញបញ្ជាថា តាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល ក្នុងកន្លែងសាសនា ត្រូវមានតែមនុស្ស៥នាក់ប៉ុណ្ណោះ ក្នុងពេលតែមួយ ហើយត្រូវចងចាំថា ការងូតទឹកក្នុងពិធីបុណ្យ Ganga Dussehra មិនត្រូវបានអនុញាតនោះទេ ដោយសារតែរោគរាតត្បាតកូវីដ១៩។

ក្រៅពីនេះ រដ្ឋាភិបាលរដ្ឋ Uttarakhand បានសម្រេចចិត្តប្រារព្ធពិធីបុណ្យនេះ ជាលក្ខណៈនិមិត្តរូប ចំណែកឯ ព្រំដែនស្រុក Haridwar ក៏ត្រូវបានបិទផងដែរ​ ក្នុងថ្ងៃនៃពិធីបុណ្យនេះ។

គួរបញ្ជាក់ដែរថា ពិធីបុណ្យ Ganga Dussehra នេះជា គឺថ្ងៃដែលព្រះម៉ែគង្គាយាងចុះពីឋានលើមកភពផែនដី។ ហើយអ្នកគោរពប្រតិបត្តិសាសនានេះ ជឿជាក់ថា ការងូតទឹកក្នុងទន្លេនៅថ្ងៃបុណ្យនេះ នឹងលាងជម្រះអំពើបាបរបស់ពួកគេ ក៏ដូចជា អាចជាសះស្បើយពីជំងឺខាងរាងកាយ ជាពិសេស គឺជំងឺកូវីដ១៩៕

សកម្មភាពប្រជាជនឥណ្ឌា ងូតទឹក
សកម្មភាពប្រជាជនឥណ្ឌា ងូតទឹក
សកម្មភាពប្រជាជនឥណ្ឌា ងូតទឹក
សកម្មភាពប្រជាជនឥណ្ឌា ងូតទឹក
សកម្មភាពប្រជាជនឥណ្ឌា ងូតទឹក
សកម្មភាពប្រជាជនឥណ្ឌា ងូតទឹក
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T