ប្រជាជនអាហ្វ្រិកខាងត្បូងផ្អើលទៅជីករកពេជ្រ ក្នុងភូមិមួយ តែរដ្ឋាភិបាលប្រាប់ការពិតដ៏សែនខកចិត្ត

//s9.kh1.co/01/018e4141f65f0d79b5957802d963b8e94867cd39.jpg
សង្គម

 ២១-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ប្រទេសនេះដែលទទួលរងសម្ពាធពីកម្រិតខ្ពស់នៃវិសមភាពសេដ្ឋកិច្ច ត្រូវបានគេមើលឃើញថា មានការកើនឡើងអត្រាអត់ការងារធ្វើ ចំពេលមានជំងឺរាតត្បាតសកល។

អាហ្វ្រិកខាងត្បូង៖ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងនិយាយថា ត្បូងដែលត្រូវរកឃើញនៅក្នុងភូមិមួយ កាលពីខែមុន មិនមែនជាពេជ្រនោះទេ តែវាជាត្បូងក្វាត្ស៍។ អ្នកឃ្វាលគោម្នាក់បានរកឃើញត្បូងទាំងនេះ នៅក្នុងខេត្ត KwaZulu-Natal។ រឿងនេះបានជំរុញឲ្យមនុស្សរាប់ពាន់នាក់ ប្រញាប់ប្រញាល់ទៅភូមិ KwaHlathi ដែលមានចម្ងាយជាង៣០០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Johannesburg។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែបន្ទាប់ពីបានធ្វើតេស្ដ ក្រុមមន្ត្រីបាននិយាយថា ត្បូងទាំងនេះគឺជាគ្រីស្តាល់ក្វាត្ស៍ ដែលមិនសូវមានតម្លៃ។ បន្ទាប់ពីរ៉ែថ្ម feldspar ត្បូងក្វាត្ស៍គឺជារ៉ែដែលមានច្រើនបំផុត នៅក្នុងសម្បកផែនដី។ ការផ្អើលឆោឡោបានកើតមានឡើង នៅក្នុងតំបន់ក្រីក្របំផុតមួយរបស់អាហ្វ្រិកខាងត្បូង។ ប្រទេសនេះដែលទទួលរងសម្ពាធពីកម្រិតខ្ពស់នៃវិសមភាពសេដ្ឋកិច្ច ត្រូវបានគេមើលឃើញថា មានការកើនឡើងអត្រាអត់ការងារធ្វើ ចំពេលមានជំងឺរាតត្បាតសកល។

រូបភាព (Reuters: Siphiwe Sibeko)
រូបភាព (Reuters: Siphiwe Sibeko)

ការរកឃើញនូវអ្វីដែលគេជឿថាជាពេជ្រ ក្នុងភូមិ KwaHlathi បានបង្ហាញពីការខកចិត្តយ៉ាងខ្លាំងរបស់សហគមន៍ ដែលចង់ស្វែងរកផ្លូវចេញពីភាពក្រីក្រ។ ការសិក្សាដែលត្រូវបានអនុវត្តនៅក្នុងតំបន់ ដែលរកឃើញត្បូងទាំងនេះ បានបង្ហាញភូមិសាស្ត្រនេះស្ថិតនៅចុងតំបន់ Karoo ដែលធម្មតាមិនមែនជាតំបន់ដែលគេរកឃើញមានពេជ្រនោះទេ។ រដ្ឋាភិបាលបានស្នើសុំឲ្យប្រជាជន បញ្ឈប់ការជីក ព្រោះការធ្វើអាជីវកម្មរ៉ែខុសច្បាប់មានផលប៉ះពាល់ដល់បរិស្ថាន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T