ម៉ិកស៊ិក៖ រណ្ដៅយក្សដ៏ធំមួយដែលលេចឡើងនៅក្នុងប្រទេសម៉ិកស៊ិក កាលពីខែមុន បានរីកមាឌកាន់តែធំជាងមុន ហើយបានលេបត្របាក់យកផ្ទះមួយខ្នង នៅក្បែរនោះ។ រណ្ដៅយក្សមួយនេះកើតមានកាលពីចុងខែមុន ក្នុងតំបន់ Santa Maria Zacatepec ប្រហែលជាង១៩គីឡូម៉ែត្រ ខាងក្រៅទីក្រុង Puebla។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដំបូងឡើយ វាមានមុខកាត់៤.៥ម៉ែត្រ និងរីកធំទៅៗរហូតដល់ជាង៩ម៉ែត្រ កាលពីដើមខែនេះ ហើយក្រោយមកបានរីកមាឌប្រហែលជាង១២៦ម៉ែត្រ និងមានជម្រៅប្រហែល៥៦ម៉ែត្រ។ កាលពីប៉ុន្មានសប្ដាហ៍មុន ក៏មានឆ្កែពីរក្បាលឈ្មោះ Spay និង Spike បានជាប់នៅក្នុងរណ្ដៅនោះរយៈពេលជាង៧២ម៉ោង មុននឹងត្រូវបានគេជួយសង្គ្រោះ។
ស្របពេលក្រុមមន្ត្រីគិតគូរ ថាតើគួរដោះស្រាយបែបណាជាមួយការរីកធំឡើងនៃរណ្ដៅនេះ អភិបាលក្រុង Puebla លោក Miguel Barbosa ប្រាប់ទៅកាន់អ្នករាយការណ៍ថា យ៉ាងហោចណាស់គ្រួសាររងគ្រោះនឹងទទួលបានផ្ទះមួយខ្នង ហើយក្រុមប្រឹក្សាមូលដ្ឋានមានគម្រោងបរិច្ចាគដីនិងសាងសង់ផ្ទះមួយខ្នងជួនគ្រួសារនេះ៕
😱¡El socavón sigue creciendo! 😱
— Revista 360 Grados (@revista360) June 12, 2021
Ya cayó la casa que se encontraba junto al socavón en Zacatepec.
Video: @EsImagen pic.twitter.com/yODOd2XbQW





