អាជ្ញាធររាជធានីភ្នំពេញ ផ្អាកបណ្ដោះអាសន្នអាជីវកម្ម ឬមុខរបរដែលមានហានិភ័យខ្ពស់ និងការជួបជុំ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩

//s9.kh1.co/33/33e37a4040b62b5588cbfcec243480b501fec0b2.jpg
សង្គម

 ១៩-មិថុនា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

អាជ្ញាធររាជធានីភ្នំពេញ ផ្អាកបណ្ដោះអាសន្នអាជីវកម្ម ឬមុខរបរដែលមានហានិភ័យខ្ពស់ និងការជួបជុំ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នការឆ្លងការរាលដាលនៃជំងឺកូវីដ១៩ និងការជួបជុំ ឬប្រមូលផ្តុំជា លក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជភ្នំពេញ សម្រាប់រយៈពេល១៤ ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រង់ប្រការ២ នៃសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖

ត្រូវបានផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដូចខាងក្រោម៖

  •  សាលារៀន រួមទាំងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងតែសាលារៀនដែលធ្វើការបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ
  • អាជីវកម្មក្លឹបកម្សាន្ដគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាលា ឌីស្កូតែក បៀហ្គាឌីន និងកាស៉ីណូ
  • រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្ដនានា
  • អាជីវកម្មម៉ាស្សា
  • រោងភាពយន្ដ រោងសម្ដែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។

ក្រៅពីសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដូចបានកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្ដែង ដោយអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។

ត្រង់ប្រការ ៣ ក្នុងសេចក្ដីសម្រេចដដែលនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏មិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ដែលមានភាពកុះករកកកុញ លើសពីចំនួនមនុស្ស ១៥នាក់នោះទេ លើកលែងតែករណីមួយចំនួន ដូចមានកំណត់ក្នុងប្រការ៣ នៃសេចក្ដីសម្រេចនេះប៉ុណ្ណោះ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីសម្រេចពិស្តារដូចខាងក្រោម៖

សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T